ព័ត៌មានជាតិ
សម្ដេចធិបតី ប្រកាសមិនឱ្យកម្ពុជាដើរលើផ្លូវប្រល័យពូជសាសន៍ទៀតឡើយ ពិសេសការបណ្ដុះនយោបាយជ្រុលនិយម
អញ្ជើញបើកសន្និសីទស្តីពី«អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា មិនឱ្យកម្ពុជាដើរលើផ្លូវប្រល័យពូជសាសន៍ទៀតឡើយ ពិសេសការបណ្ដុះវប្បធម៌នយោបាយជ្រុលនិយម។

ការប្រកាសបែបនេះរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល គឺស្របពេលទិវា ២០ ឧសភា នៃការចងចាំដ៏ឈឺចាប់បំផុតរបស់ប្រជាជាតិកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសន្និសីទនាព្រឹកនេះ ថា សង្គមត្រូវតែក្រើនរម្លឹកជាដរាបអំពីមេរៀនទាំងឡាយ ដើម្បីធានាថា កម្ពុជា មិនដើរលើផ្លូវដដែលនោះទេ ហើយលើសពីនេះ ត្រូវតែកែសម្រួល ឬ សម្របស្ថានភាពសង្គមនៅពេលណាដែលចាំបាច់ ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឫសក្នុងសង្គមកម្ពុជា។
សម្ដេចធិបតី ប្រកាសយ៉ាងដូច្នេះថា៖ «យើងមិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ តាមរយៈការជំរុញការតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ ការផ្លាស់ប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍»។

សម្ដេចធិបតី បានគូសបញ្ជាក់ថា កំហុសអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ និងជំរុញឱ្យកសាងសង្គមឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា ដែលនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាពនៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍជាតិ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


