ព័ត៌មានជាតិ
សម្តេចធិបតី៖ ការបកស្រាយប្រវត្តិសាស្រ្តគឺជារឿងសំខាន់ ជៀសវាងបកស្រាយខុស ប្រទេសនឹងធ្លាក់ចូលសង្គ្រាម
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីអំពីភាពចាំបាច់ក្នុងការបកស្រាយច្បាស់លាស់ និងឯកភាពលើប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាតែមួយ ជាពិសេសទាក់ទងនឹងអំពើប្រល័យពូជសាសន៍ ដើម្បីជៀសវាងការភ័ន្តច្រឡំ និងការបកស្រាយខុស។
នាពិធីបើកសន្និសីទស្តីអំពី “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍” នៅថ្ងៃទី២០ ខែឧសភានេះ សម្តេចធិបតី បានលើកឡើងថា ការបកស្រាយ និងឯកភាពលើប្រវត្តិសាស្រ្តតែមួយ គឺជាការមធ្យោបាយមួយដើម្បីលើកកម្ពស់ឯកភាពជាតិ ការបង្រួបបង្រួមជាតិ និងបង្កើនការយល់ដឹងជាសាធារណៈ។

សម្តេចធិបតីថ្លែងថា៖«ក្នុងការខិតខំប្រឹងប្រែងកសាងអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ភាពចាំបាច់នៅកម្ពុជាក្នុងនាមជាប្រជាជាតិមួយត្រូវការឯកភាពលើប្រវត្តិសាស្រ្ត ហើយអនាគតរបស់ប្រទេសមួយ គឺពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះក្នុងការប្រឈមមុខជាមួយអតីតកាល។ ប៉ុន្តែការធ្វើបែបនេះបានលុះត្រាតែប្រជាជាតិនោះមានការឯកភាពគ្នាក្នុងការបកស្រាយអំពីអតីតកាល និងព្រឹត្តិការសំខាន់ៗដែលទាក់ទងសង្គ្រាម និងសន្តិភាពរបស់ប្រទេស»។
សម្តេចបន្ថែមថា សម្រាប់កម្ពុជាប្រវត្តិសាស្រ្តទាក់ទងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញទាំងស្រុងតាមរយៈនយោបាយឈ្នះ ឈ្នះថ្ងៃទី ២៩ ធ្នូ ១៩៩៨ ត្រូវតែមានការបកស្រាយតែមួយ និងមានភាពរឹងមាំដើម្បីជៀសវាងការប្រឌិតរឿងផ្សេងៗ ការកេញចំណេញនយោបាយដោយបំពានលើយុត្តិធម៌របស់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«ដូច្នេះចាំបាត់ដែលត្រូវការឯកភាពគ្នាទៅលើឯកសារបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីខ្មែរយើងបានយល់ច្បាស់ និងចាំច្បាស់គ្មានស្រពិចស្រពិលអំពីប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ ហើយជៀសវាងកុំឱ្យប្រទេសយើងធ្លាក់ចូលក្នុងសង្គ្រាមទៀត»។

សម្តេចធិបតី លើកឡើងទៀតថា ៖«ការរំឭកឡើងវិញអំពីអំអើប្រល័យពូជសាសន៍ គឺជាចំណោទដ៏ឈឺចាប់មួយសម្រាប់កម្ពុជា យ៉ាងណាក៏ដោយការឈឺចាប់នេះបានដាក់បន្ទុកឱ្យយើងមានការទទួលខុសត្រូវក្នុងការការពារសង្គមនិងមនុស្សជំនាន់ក្រោយពីអំពើប្រល័យពូជសាសន៍កុំឱ្យសង្គមមានការឈឺចាប់ដោយសារបញ្ហានេះទៀត»៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


