ព័ត៌មានជាតិ
អ្នកប្រដាល់ទម្ងន់យក្ស Saddik ត្រូវពិន័យមិនឲ្យឡើងសង្វៀន៦ខែ
កីឡាករ Jamal Ben Saddik ត្រូវបានពិន័យរយៈពេល៦ខែមិនឲ្យឡើងសង្វៀន ក្រោយបង្កជម្លោះជាមួយកីឡាករ Rico Verhoeven ក្នុងកម្មវិធីប្រកួត GLORY Heavyweight Grand Prix កាលពីដើមឆ្នាំ។

កាលពីថ្ងៃទី៩ ខែមីនា បន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងកីឡាករ Rico Verhoeven និង Nabil Khachab អ្នកប្រដាល់ទម្ងន់ធ្ងន់ទាំងពីរនាក់បានប៉ះពាក្យសម្ដីគ្នា។ ពេលនោះអ្នកឲ្យទឹកទាំងសងខាងបានចូលក្នុងសង្វៀន ស្របពេលនោះកីឡាករ Jamal Ben Saddik ជាអ្នកឲ្យទឹកកីឡាករ Nabil បានធ្វើកាយវិកាមិនសមរម្យហាក់ដូចចង់ទាត់ Rico។
ស្ថាប័ន GLORY បានបញ្ចប់ការស៊ើបអង្កេតលើឧប្បត្តិហេតុនោះ បន្ទាប់ពីការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ GLORY Heavyweight Grand Prix។ ជាលទ្ធផល ស្ថាប័ននេះបានដាក់ពិន័យកីឡាករ Jamal Ben Saddik មិនឡើងសង្វៀនរយៈពេល៦ខែ។

បន្ថែមលើច្បាប់ក្រមសីលធម៌របស់ស្ថាប័ន GLORY កីឡាករត្រូវតែប្រកាន់ខ្ជាប់នូវវិន័យ Vechtsport Autoriteit (VA)។ ការពិន័យទាំងនេះត្រូវបានអនុវត្តដោយច្បាប់ VA នៅទូទាំងប្រទេសហុល្លង់ ហើយកីឡាករ Ben Saddik នឹងមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ណាមួយក្នុងប៉ុន្មានខែខាងមុខ។
នាយកប្រតិបត្តិ GLORY លោក Marshall Zelaznik បាននិយាយថា ៖«ធ្វើការជាមួយ VA គឺដើម្បីរក្សាភាពស្អាតស្អំច្បាប់ដែលបានកំណត់។ វាច្បាស់ណាស់ថា គោលដៅរួមរបស់យើងចង់ឃើញមានរូបភាពល្អបំផុតក្នុងការប្រកួត។ ការសម្រេចចិត្តដែលយើងបានធ្វើគឺស្របតាមគោលបំណងនេះ។ នៅ GLORY យើងនឹងពិនិត្យមើលនីតិវិធី និងដំណើរការរបស់យើងថែមទៀត ដើម្បីប្រាកដថា យើងការពារកីឡាករ និងអ្នកគាំទ្រ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


