ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ អង្គការមូលនិធិកុមារកម្ពុជាពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល
នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា ( CCF ) នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍រឭកទ្បើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានសម្រេចចូលរួមគាំទ្រដល់សកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលមានលោកស្កុត នីសុន (Scott Neeson) ជាប្រធានអស់រយៈពេលជាង ១០ឆ្នាំ មកហើយ ដោយបានមើលឃើញថា អង្គការនេះបានជួយបណ្ដុះបណ្ដាលកុមារ និងអ្នកបាត់បង់ឱកាសជាច្រើននាក់ ឱ្យមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ និងឱកាសបន្តការសិក្សាកម្រិតឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស ដើម្បីមានរបរចិញ្ចឹមជីវិត ព្រមទាំងមានអ្នកខ្លះត្រឡប់មកជួយដល់ការងាររបស់មូលនិធិវិញផងដែរ។ ជាមួយនេះ លោកជំទាវបណ្ឌិត តែងបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខដល់ក្មួយៗកុមារ និងលោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ តាមរយៈការងារមនុស្សធម៌ ការនាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោចុះជួយពិគ្រោះ និងព្យាបាលជំងឺ ការភ្ជាប់ជាមួយសមាគមកាយប្ញទ្ធិនារីកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត ។

លោកជំទាវបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ ជាពិសេសអាណត្តិទី៧នេះ បានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ការអភិវឌ្ឍមូលធនមនុស្សជាកិច្ចការសំខាន់មិនអាចខ្វះបាន ដោយរាជរដ្ឋាភិបាលបានកំណត់ការយកចិត្តទុកដាក់លើសកម្មភាពចំនួន ៥រួមមាន ៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ និងបរិយាបន្ន។ ក្នុងន័យនេះ អង្គការមូលនិធិកុមារកម្ពុជា បានចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនេះ ដោយបានចាប់ផ្ដើមជួយចិញ្ចឹមថែរក្សាកុមារកម្ពុជា ដែលជួបការលំបាក តាំងពីមានចំនួន ៤៥ នាក់ រហូតដល់បច្ចុប្បន្នមានចំនួនប្រមាណ ១.០០៨ នាក់ ដើម្បីទទួលបានការជួយកសាងអនាគតរុងរឿងមួយដល់ពួកគេ ។

ជាចុងក្រោយ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះបេសកកម្មរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់គ្របភាគីពាក់ព័ន្ធទាំងអស់ បន្តជួយគាំទ្រសកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) និងជួយលើកកម្ពស់វិស័យមនុស្សធម៌ឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត ៕








-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


