Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយប្រធាន IOM ប្រចាំនៅកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ សមភាគីទាំងពីរបានពិភាក្សា និងចែករំលែកទស្សនៈទានស្តីពីកម្មវិធីណែនាំតម្រង់ទិសមុនពេលដំណើរសម្រាប់ទេសន្តរប្រវេសន៍ឱ្យអាចទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវមុនពេលបំពេញការងារនៅប្រទេសទទួល ហើយនឹងអាចដឹងពីវិធីសាស្ត្រសុំជំនួយពេលត្រូវការ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងដើម្បីធ្វើឱ្យពលករទេសន្តប្រវេសន៍អាចទទួលបានកិច្ចគាំពារ និងប្រយោជន៍ជាអតិបរមាបន្ថែមទៀតដែលជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា បានបញ្ជាក់ពីការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានិយាយជារួមនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិយាយដាច់ដោយឡែកលើការគ្រប់គ្រងទេសន្តប្រវេសករ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការទេសន្តរប្រវេសន៍ដែលបានបង្កើតកិច្ចសហការ និងការគាំទ្រដល់ក្រសួងកន្លងមក និងកិច្ចសហការនាពេលអនាគតដើម្បីបន្តពង្រឹងយន្តការគ្រប់គ្រងទេសន្តរប្រវេសន៍ករឱ្យកាន់តែមានប្រសិទ្ធភាពនិងផ្តល់ប្រយោជន៍កាន់តែច្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម