ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ណែនាំពលរដ្ឋឱ្យប្រយ័ត្នចំពោះជំងឺឆ្លង ៧ មុខ ដែលកើតញឹកញាប់ក្នុងរដូវភ្លៀងធ្លាក់
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លង ៧ មុខ ដែលតែងតែកើតញឹកញាប់នៅក្នុងរដូវភ្លៀងធ្លាក់នេះ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺ ៧ មុខ ដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងនេះរួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតូដែលឆ្លងពីទឹកនោមសត្វកណ្តុរ ធ្វើឱ្យអ្នកជំងឺខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។
ដើម្បីការពារការឆ្លងជំងឺផ្សេងៗ លោកវេជ្ជបណ្ឌិត ក៏បានណែនាំឱ្យប្រជាពលរដ្ឋពេលធ្វើដំណើរត្រូវមានអាវភ្លៀង ឆ័ត្រ និងស្បែកជើងលុយទឹក បរិភោគទឹកក្តៅអ៊ុនៗ ទឹកស៊ុបក្តៅៗ អនាម័យខ្លួនប្រាណ បរិភោគចំណីអាហារណាមានមានអនាម័យ និងមានជីវជាតិដូចជា វីតាមីនសេមានក្នុងផ្លែត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ និងបន្ថែពណ៌បៃតងចាស់ដូចជាផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្ដែកកួរ និងប៉េងប៉ោះជាដើម។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ជាងនេះទៅទៀត ត្រូវចូលរួមលុបបំបាត់ដង្កូវទឹក និងជម្រកសត្វមូសខ្លាដូចជាសំបកកង់ សំបកកង់ឡាន ត្រឡោកដូង និងវត្ថុដែលអាចដក់ទឹកបាន ដើម្បីការពារកុមារពីជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា នៅក្នុងរដូវភ្លៀងធ្លាក់នេះដែរ ក៏មានឃើញការកើនឡើងករណីជំងឺកូវីដ-១៩ និងជំងឺផ្តាសាយធំ។ ដូចនេះ សូមប្រជាពលរដ្ឋត្រូវបន្តពាក់ម៉ាស រក្សាគម្លាត ត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ និងទឹក ដើម្បីចៀសវាងការចម្លងជំងឺទៅសមាជិកគ្រួសារ និងអ្នកដទៃ និងហាមក្អកដាក់បាតដៃ ព្រោះវាអាចឆ្លងទៅអ្នកដទៃទៀតបានតាមរយៈការចាប់ដៃ ឬចាប់របស់ផ្សេងៗ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយមានសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានី-ខេត្តភាគច្រើន នៃប្រទេសកម្ពុជា អាចមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្រប់ដណ្ដប់លើផ្ទៃដី ១៥% ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


