ព័ត៌មានជាតិ
ផ្លូវមួយខ្សែប្រវែងជាង ១ គីឡូម៉ែត្រ នៅស្រុកបវេល ពិបាកធ្វើដំណើររាប់ឆ្នាំ ត្រូវបានជួសជុលនិងកែលំអឡើងវិញ
ផ្លូវមួយខ្សែមានប្រវែងជាង ១គីឡូម៉ែត្រ និងជាសរសៃឈាមរបស់ប្រជាកសិករនៅក្នុងការធ្វើដំណើរទៅមកដើម្បីដឹកកសិផលចេញចូលទៅកាន់ទីផ្សារ ដែលតែងតែប្រឈមនឹងផលលំបាកជាយូរឆ្នាំមកហើយនោះ បច្ចុប្បន្នត្រូវបានជួសជុល និងកែលំអឡើងវិញ។

បើតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្លូវមួយខ្សែនេះតភ្ជាប់ពីឃុំក្តុលតាហែន ដល់ឃុំបួវិល ស្រុកបវេល នៅរដូវវស្សាពលរដ្ឋពិបាកធ្វើដំណើរអស់រយៈពេលជាយូរឆ្នាំមកហើយ។
មន្ត្រីសាធារណៈការខេត្តដែលចុះពិនិត្យទទួលស្គាល់ថា ផ្លូវមួយខ្សែរនេះពិតជាប្រឈមនឹងផលលំបាកសម្រាប់ការធ្វើដំណើរចេញចូល។ ជាក់ស្តែង ក្រៅពីផ្លូវមួយនេះមានតែឆ្លងតាមផ្លូវស្ពានយោលមួយកន្លែង តែស្ពាននោះក៏មិនអាចដឹកកសិផលឆ្លងកាត់បានទេ ព្រោះមានសភាពទ្រុឌទ្រោម គឺសង្ឃឹមតែផ្លូវមួយខ្សែដែលតភ្ជាប់ពីឃុំក្តុលតាហែន ទៅឃុំបួវិល ប៉ុណ្ណោះ ដែលអាចកសិករអាចដឹកកសិផលបាននៅរដូវប្រាំង តែរដូវវស្សារដឹកកសិផលមិនបានទេ។ យ៉ាងណាមិញ បច្ចុប្បន្នផ្លូវនេះត្រូវបានជួសជុលឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក។

ក្រោយត្រូវបានជួសជុលឡើងវិញ ប្រជាកសិករនៅក្នុងឃុំក្តុលតាហែន ជាពិសេសកសិករក្នុងភូមិពាម បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ខណៈកន្លងមកពួកគេបានប្រឈមខ្លាំងទាំងការធ្វើដំណើរ ទាំងការដឹកជញ្ជូនរាល់កសិផលចូលទៅទីផ្សារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។
ពលរដ្ឋបានលើកឡើងថា «ពេលនេះចង់ដឹកកសិផលអ្វីចូលទីផ្សារក៏បានដែរ មានផ្លូវដូចមានលុយចាយអ៊ីចឹង ដោយមានមន្ត្រីចុះជួយក្នុងមូលដ្ឋានឃុំពួកខ្ញុំជាអ្នកជួយស្ថារជួសជុលឡើងវិញ»។

យ៉ាងណាមិញមានអាខោនហ្វេសប៊ុកឈ្មោះ Ry ChanKado បានសរសេរបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ ដោយមានរូបថតជួសជុលផ្លូវ អមដោយខ្លឹមសារថា «សូមគោរពអរគុណឯកឧត្តម ព្រួញ រិទ្ធថា Prounh Ritha ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំក្តុលតាហែន និងឃុំឃ្លាំងមាស បានជួយកសាងផ្លូវក្រាលក្រួសមួយខ្សែប្រវែង ១២០០ ម៉ែត្រតភ្ជាប់ពីភូមិពាម មកស្ពានអូរកញ្ចុះ ភូមិកំពង់ឆ្នាំង២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង»។

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ព្រួញ រិទ្ធថា ក៏បានសរសេរបង្ហោះផងដែរ ដោយមានខ្លឹមសារថា «១០ មិថុនា ឆ្នាំ២០២៤ ការងារមូលដ្ឋាន ស្រុកបវេល ខេត្តបាត់ដំបង ខ្ញុំបាទប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំក្តុលតាហែន និងឃ្លាំងមាស បានជួយផ្លូវមួយខ្សែ ចាក់ល្បាយថ្មភ្នំប្រវែង ១២០០ ម៉ែត្រតភ្ជាប់ពីភូមិពាម មកស្ពានអូរកញ្ចុះ ភូមិកំពង់ឆ្នាំង២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិង និងដឹកកសិផល នារដូវវស្សានេះ៕
អត្ថបទ៖ សៅ សារិទ្ធ️

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


