ព័ត៌មានជាតិ
ស្រ្ត័របីរីនៅភ្នំបូកគោ អាចលក់មួយគីឡូបានជាង ២៥ ដុល្លារ
ស្រ្ត័របីរីដែលជាដំណាំត្រូវការអាកាសធាតុត្រជាក់ត្រូវបានដាំដុះនៅលើផ្ទៃដីជាង ១ ហិកតា នៅលើកំពូលភ្នំបូកគោ។ ផ្លែឈើលោកខាងលិចនេះមានវិតាមីនសេខ្ពស់ ជំនួយដល់សុខភាព ហើយមានតម្រូវការខ្ពស់នៅលើទីផ្សារ។

នៅលើភ្នំបូកគោដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ត្រូវបានអ្នកជំនាញកូរ៉េបានកំុំពុងសាកល្បងយកដំណាំលោកខាងលិចមកដាំ និងក៏កំពុងហុចផលជាទីគាប់ចិត្ត។
លោក ឆី ហូរ អ្នកមើលការខុសត្រូវ និងជាមគ្គុទ្ទេសក៍នៅចម្ការស្រ្ត័របីរីនៅកសិដ្ឋានភ្នំបូកគោបានឲ្យដឹងថា ដំណាំស្រ្ត័បរ័រីនេះ កសិដ្ឋានរបស់លោកទើបតែសាកល្បងដាំបានតែមួយឆ្នាំប៉ុណ្ណោះ។ ដំណាំបស្ចិមប្រទេសនេះរើសភូមិសាស្ត្របន្តិច ដែលត្រូវការតំបន់ដែលមានអាកាសធាតុត្រជាក់ និងសំណើម ហើយក៏ត្រូវយកចិត្តទុកដាក់លើការថែទាំឲ្យដិតដល់ផងដែរ។


ខណៈដំណាំស្រ្ត័របីរីមានតម្រូវការ និងតម្លៃខ្ពស់លក់លើទីផ្សារ ស្រ្ត័បរីដែលដាំដុះនៅលើភ្នំបូកគោអាចលក់បានមួយគីឡូដល់ទៅ ២៥ ដុល្លារ។ តម្លៃនេះបើធៀបស្រ្ត័របីរីនាំចូលថោកជាង ២០ ភាគរយ។ នេះបើតាមលោក ឆី ហូរ។
ស្រ្ត័ប័ររីនៅកសិដ្ឋានភ្នំបូកគោអាចផ្តល់ផលប្រចាំថ្ងៃបានជាង ១៥ ទៅ ២០ គីឡូក្រាមក្នុងមួយថ្ងៃ។
លោក ឆី ហូរ បានបញ្ជាក់ថា ស្រ្ត័បរីមានវិតាមីនសេច្រើនជាងផ្លែប៉ោម និងក្រូចទៅទៀត។ ប្រើប្រៀបធៀបផ្លែប៉ោម ស្រ្ត័ប័ររីមានវីតាមីនសេច្រើនជាង ១០ ដង និងល្អសម្រាប់ស្រ្តីមានផ្ទៃពោះ។
បើតាមលោក ឆី ហួរ អតិថិជនដែលត្រូវការ អាចមកទិញនៅកសិដ្ឋានផ្ទាល់ ឬនៅតាមហាងមួយចំនួននៅភ្នំពេញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


