ព័ត៌មានជាតិ
សម្ដេចធិបតី ថា កម្ពុជាត្រូវមានសមត្ថភាពម្ចាស់ការក្នុងកម្រិតណាមួយ មិនត្រូវពឹងគេទាំងស្រុងទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវតែមានសមត្ថភាពម្ចាស់ការដោយខ្លួនឯងក្នុងកម្រិតណាមួយ ដោយមិនត្រូវពឹងផ្អែកលើគេទាំងស្រុងនោះឡើយ ពោល គឺកម្ពុជាត្រូវដងដង្ហើមតាមច្រមុះខ្លួនឯងលើគ្រប់វិស័យ។

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីពេលនេះ កម្ពុជា ត្រូវតែមានឯករាជ្យភាពដោយខ្លួនឯង ពោលគឺដកដង្ហើមតាមច្រមុះខ្លួនឯងលើគ្រប់វិស័យ ដោយមិនពឹងផ្អែកលើប្រទេសដទៃឡើយ។ ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ ថា មិនមែនកម្ពុជា ត្រូវនៅតែឯងក្នុងភាពឯកោទេ។ ផ្ទុយទៅវិញ កម្ពុជា ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធទៅវិញទៅមកជាមួយប្រទេសជាមិត្តទាំងអស់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
សម្ដេចធិបតី លើកឡើងដូច្នេះថា៖ «ពិតណាស់ ប្រទេសយើងមិនអាចនៅឯកោទេ យើងត្រូវសហប្រតិបត្តិការ យើងត្រូវរៀន យើងត្រូវច្បាមយកបន្ថែម ការផ្លាស់ប្ដូរបទពិសោធជាមួយប្រទេសផ្សេងៗ តែងត្រូវធ្វើជាប់ជាប្រចាំ ប៉ុន្តែសមត្ថភាពក្នុងការធានាម្ចាស់ការ នៅក្នុងកម្រិតណាមួយ ត្រូវតែមាន មិនអាចពឹងគេទាំងស្រុងនោះទេ»។

ការលើកឡើងបែបនេះ សម្ដេចធិបតី ចង់សំដៅដល់ការពង្រឹងធនធានមនុស្សរបស់កម្ពុជាកាន់តែខ្លាំង ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗ ក៏ដូចជាដើម្បីបម្រើឱ្យប្រយោជន៍ ដោយមិនពឹងផ្អែកគេ ក៏អាចឱ្យយើងរស់បាន។ សម្ដេចធិបតី ចាត់ទុកការពង្រឹងលើធនធានមនុស្ស គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


