ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ តម្រូវការឈាមនៅកម្ពុជា កើនដល់ ៤០០ ប្លោក ក្នុង ១ ថ្ងៃ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា បច្ចុប្បន្ន ក្នុង ១ ថ្ងៃ កម្ពុជា មានតម្រូវការឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់អ្នកជំងឺ និងជនរងគ្រោះ ប្រមាណ ៤០០ ប្លោក ដែលទាមទារឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីភាគីពាក់ព័ន្ធ និងសប្បុរសជនឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ថ្លែងក្នុងទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ«ខួប ២០ ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណសប្បុរសជនបរិច្ចាគឈាម» នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ នាមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោករដ្ឋមន្ត្រី បានបន្តថា ឆ្នាំ ២០២៣ កន្លងទៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួលអំណោយឈាមចំនួន ១៤៣ ២៤៣ ប្លោក កើនឡើង ២៥% ច្រើនជាងឆ្នាំ ២០២២។ ដូចនេះ ក្នុង ១ ថ្ងៃ ត្រូវការឈាមប្រមាណ ៤០០ ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញ ត្រូវការប្រមាណ ៦៥% ស្មើនឹង ២៦០ ប្លោក និងតាមបណ្ដាខេត្តត្រូវការ ១៤០ ប្លោក។
លោករដ្ឋមន្ត្រី បានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវរៀបចំបែងចែកក្រុមការងារផ្តល់ឈាម ដើម្បីចុះទៅប្រមូលឈាមតាមគោលដៅនីមួយៗ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តនៅតាមសាកលវិទ្យាល័យ ស្ថាប័នរដ្ឋ និងវិស័យឯកជននានា សំដៅធ្វើយ៉ាងណាប្រមូលឈាមឱ្យបានច្រើន ដើម្បីជួយដល់ជនរងគ្រោះកំពុងត្រូវការឈាមជាចាំបាច់ ពិសេសឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យដោយទទួលបានការផ្តល់ឈាមដោយស្ម័គ្រចិត្តច្រើនដូចបណ្ដាប្រទេសជិតខាង។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ការផ្តល់ឈាមនេះ មិនអាចកាត់ផ្ដាច់បានពីវិស័យឯកជន សប្បុរសជន តួអង្គសប្បុរសធម៌ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បាននោះទេ ព្រោះវាជាចលករដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចបានក្នុងការទទួលអំណោយឈាមបានច្រើន។
លោករដ្ឋមន្ត្រី បានណែនាំដល់និស្សិតថា «ធ្វើជាមនុស្សល្អ ជាដំបូងត្រូវធ្វើខ្លួនយើងក្លាយជាមនុស្សល្អជាមុនសិន បន្ទាប់មកទៀត បើធ្វើល្អខ្លួនយើងហើយអត់បានគិតជួយអ្នកផងដទៃជុំវិញខ្លួន និងសង្គមទេ ក៏មិនទាន់ក្លាយជាមនុស្សល្អដែរ។ ការផ្តល់ឈាមនេះ ជួយដល់ក្រុមគ្រួសារ និងអ្នកជុំវិញនិងសង្គម ព្រមទាំងជួយខ្លួនយើងផ្ទាល់ដែរ។ អ្នកដែលចូលរួមផ្តល់ឈាម គឺជាការលះបង់មួយដ៏ធំ និងជាវីរបុរស។ ការផ្តល់ឈាម ជាសកម្មភាពសាមគ្គី ជាការស្រលាញ់ និងជាការផ្តល់ជីវិត ព្រោះថាប្រសិនបើមិនមានឈាមទេ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត»។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិ បានកត់ត្រាទុកនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ និងសូមថ្លៃងអំណរគុណដល់ការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ ព្រមទាំងសូមអំពាវនាវឱ្យមានការគាំទ្របន្តទៀតតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗ នាពេលខាងមុខ។
លោកវេជ្ជបណ្ឌិត បានបន្តថា «សូមចងចាំថា កិច្ចបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមគឺជាឱសថដ៏ស័ក្ដិសិទ្ធិមួយក្នុងវិស័យវេជ្ជសាស្ត្រទំនើបដែលគ្មានរោងចក្រណាអាចផលិតបានទេ ហើយមានប្រភពតែមួយគត់ គឺពីមនុស្ស។ សូមកុំរង់ចាំដល់វេលាមួយនៅពេលមួយដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល»៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន