ព័ត៌មានជាតិ
ប្រមុខដឹកនាំកម្ពុជាឲ្យរដ្ឋបាលខេត្តក្រុង ត្រៀមបម្រុងដី ២០០ ហិកតា បង្កើតឧទ្យានបៃតង
ប្រមុខដឹកនាំកម្ពុជាបានណែនាំឲ្យរដ្ឋបាលរាជធានីខេត្តក្រុង ត្រៀមបម្រុងដីចាប់ពី ១០០ ហិកតា ទៅ ២០០ ហិកតា ជុំវិញរាជធានីខេត្តរៀបចំជាឧទ្យានសាធារណៈ ដើម្បីបង្កើតលំហបៃតងសម្រាប់ផ្តល់ផាសុកភាពរស់នៅដល់ប្រជាពលរដ្ឋ។
ប្រជាជនចង់រស់នៅប្រកបដោយផាសុកភាព មានលំហធម្មជាតិបៃតង ដូច្នេះអាជ្ញាធររដ្ឋបាលខេត្តក្រុងត្រូវគិតគូរទុកមុនត្រៀមបម្រុងដីបង្កើតជាឧទ្យានសាធារណៈសម្រាប់ពេលអនាគត។ នេះបើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់សំណង់អគារ និងអគារបេតុងនោះទេ ត្រូវគិតគូរបរិស្ថានជុំវិញ និងផាសុកភាពដល់ប្រជាពលរដ្ឋ។
«តំបន់បៃតងត្រូវតែមាន ត្រូវតែអភិវឌ្ឍឲ្យបាន មិនអាចរស់នៅ ១០ ទៅ ២០ ឆ្នាំទៀត ងាកទៅណាសុទ្ធតែអាគារ សុទ្ធតែបេតុងទាំងអស់នោះទេ។ តំបន់ផ្លូវ ៦០ ម៉ែត្រ ក៏ដូចគ្នា ត្រូវតែរៀបចំឲ្យមានតំបន់បៃតង រៀបចំបង្កើតជាសួនឧទ្យានសម្រាប់ពលរដ្ឋកម្សាន្ត»។


សម្ដេចបានឲ្យរដ្ឋបាលខេត្តក្រុង ត្រូវលៃលកដីទំហំចាប់ពី ១០០ ទៅ ២០០ ហិកតា បង្កើតជាឧទ្យានសាធារណៈដែលជាការគិតគូរបែបបុរេសកម្មសម្រាប់ថ្ងៃអនាគត។
សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាក់ថា បរិបទរស់នៅឥលូវខុសពីមុន។ កាលនៅក្រលំបាកប្រជាពលរដ្ឋគិតពីការរកទទួលទានឲ្យបានឆ្អែតសិន ប៉ុន្តែនៅពេលប្រទេសជាតិវិវឌ្ឍន៍រីកចម្រើន ពលរដ្ឋគិតពីសុខភាព សុវត្ថិភាព ដូច្នេះយើងត្រូវរៀបចំទីក្រុងឲ្យបានល្អ ដែលមានផាសុកភាព សុវត្ថិភាពសម្រាប់បម្រើការរស់នៅរបស់ប្រជាពលរដ្ឋ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


