ព័ត៌មានជាតិ
១សប្តាហ៍នេះមានគ្រឹះស្ថានសាធារណៈ និងឯកជនជាង៨ម៉ឺនកន្លែងហើយបានបង្កើត QR Code “ទប់ស្កាត់កូវីដ Stop Covid”
យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី២១រហូតមកដល់ថ្ងៃទី២៧ខែកម្ភៈឆ្នាំ២០២១នេះមានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ចំនួន ៨០,៨៨៧ បានចុះឈ្មោះបង្កើត QR Code ទប់ស្កាត់កូវីដ Stop Covid” និងមានបុគ្គលស្កេនចូលតាមទីតាំងចំនួន២,៤៦៦,១៩៦ ដង។

ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០ខែកម្ភៈឆ្នាំ២០២១បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សជួបជុំច្រើនឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នេះដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺ។
ចំពោះការប្រើប្រាស់វិញ ជំហានទី១៖ ចូលទៅកាន់គេហទំព័រ stopcovid.gov.kh ជំហានទី២ ៖ ចុចលើពាក្យថា “ស្នើសុំ QR Code” ជំហានទី៣ ៖ បំពេញឈ្មោះ លេខទូរសព្ទទំនាក់ទំនង អ៊ីម៉ែល និងអាសយដ្ឋានអង្គភាព រួចចុចពាក្យថា “ស្នើសុំQR Code” បន្ទាប់មកចុចពាក្យថា “Download” ដើម្បីទទួលបាន QR Code មួយសន្លឹក និងជំហានទី៤ ៖ ព្រីន QR Code ដែលបានបង្កើត រួចយកទៅដាក់នៅច្រកចេញ-ចូលទីតាំងរបស់អង្គភាពសាមីដែលផ្តល់ភាពងាយស្រួលដល់ការស្កេន។

ចំណែកសាធារណជនទាំងអស់សហការចូលរួមស្កេន QR Code នេះ នៅតាមទីតាំងដែលមានដាក់ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដោយអនុវត្តតាមជំហានទាំង៤ ដូចខាងក្រោម៖
– ជំហានទី១ ៖ រកមើលកន្លែងដែលមានដាក់បង្ហាញរូប QR Code នៅតាមច្រកចូល
– ជំហានទី២ ៖ ស្កេន QR Code ដោយប្រើកាមេរ៉ាទូរសព្ទដៃ។ ក្នុងករណី មិនអាចស្កេន QR Code តាមរយៈកាមេរ៉ា សូមចូលទៅកាន់គេហទំព័រ stopcovid.gov.kh ដោយផ្ទាល់ រួចចុចលើពាក្យ “ចាប់ផ្តើមស្កេន”
– ជំហានទី៣ ៖ ចំពោះការចុះឈ្មោះលើកដំបូង សូមលោកអ្នកវាយលេខទូរសព្ទ រួចចុចលើពាក្យ “បន្ត”
– ជំហានទី៤ ៖ វាយលេខកូដ ៦ខ្ទង់ ដែលបានផ្ញើទៅកាន់ប្រអប់សារទូរសព្ទដៃ ជាការស្រេច។ចំពោះការស្កេនលើកក្រោយៗ គ្រាន់តែអនុវត្តតាមជំហានទី២ ខាងលើ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


