ព័ត៌មានជាតិ
ឃាត់ខ្លួនចិន៨នាក់ អ្នករត់តាក់ស៉ី ២ នាក់ ចេញពីខុនដូផ្ទុះកូវីដមួយនៅភ្នំពេញ ធ្វើដំណើរទៅខេត្តកោះកុង
ជនជាតិចិនប្រុសស្រី៨នាក់ រួមទាំងអ្នករត់តាក់ស៊ីពីរនាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ខេត្តកោះកុង ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពី condo rose ភ្នំពេញ ដែលជាកន្លែងពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

ក្រោយទទួលបានព័ត៌មានពីវត្តមានរបស់ជនជាតិចិនពុំមានឯកសារសម្គាល់ខ្លួន និងសង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ លោក ទួន ឪទី អភិបាលរងស្រុក បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាន និងកម្លាំងសឹករងស្រុកចុះពិនិត្យដល់គោលដៅនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បាននាំខ្លួនជនជាតិចិនចំនួន៨នាក់ (ស្រី១នាក់) និងតៃកុងឡានឈ្នួលចំនួន០២នាក់ យកទៅមណ្ឌលសុខភាពកូនកុក ក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរខេត្តកោះកុង ដើម្បីធ្វើចត្តាឡីស័ក។

ចំណែកអ្នករត់តាក់ស៊ីកម្លាំង សមត្ថកិច្ចនគរបាលបានអនុវត្តនីតិវិធី និងសួរនាំធ្វើកំណត់ហេតុទើបដឹងថា ក្រុមជនជាតិចិនទាំងអស់នេះ ពួកគាត់ដឹកមកពី condo roseភ្នំពេញ ដែលជាកន្លែងចំណុចទីតាំងពាក់ព័ន្ធក្នុងព្រឹត្តិការ២០កុម្ភៈ។
បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង១០នាក់ត្រូវសមត្ថកិច្ចប្រគល់ជូនគ្រូពេទ្យ មណ្ឌលសុខភាពកូនកុក ដើម្បីធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់