ព័ត៌មានជាតិ
ជប៉ុនផ្ដល់ជំនួយឥតសំណងជាង១០លានដុល្លារសម្រាប់គម្រោងចរាចរណ៍នាវានៅក្រុងព្រះសីហនុ
ជប៉ុនបានផ្ដល់ជំនួយឥតសំណងប្រមាណ១០លាន៨សែនដុល្លារអាមេរិកដល់កម្ពុជាសម្រាប់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ”។
លិខិតប្តូរសារអំពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដល់កម្ពុជា ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ រវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវានេះនឹងបង្កើតប្រព័ន្ធចរាចរនាវា ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវសមុទ្រ និងប្រសិទ្ធភាពការធ្វើនាវាចរណ៏នៅជុំវិញកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា តាមរយៈលទ្ធផលនៃគម្រោងនេះ វិធានការណ៍សុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាព្រមទាំងការតភ្ជាប់ក្នុងតំបន់មេគង្គនឹងត្រូវបានលើកកម្ពស់។
លោកឯកអគ្គរាជទូតជប៉ុនបានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្តទៅមុខ ហើយការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនម្នាក់ៗ ស្របគ្នាទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈ សំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា។

សម្រាប់ក្រសួងការបរទេសកម្ពុជា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទៅនៅប្រទេសកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ។ ថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនកំពុងត្រៀមសិក្សាគម្រោងកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ដែលមានជម្រៅ១៧ម៉ែត្រ អាចឱ្យនាវាធំៗរបស់អន្តរជាតិទាំងអស់ចូលចតបាន៕
អត្ថបទ៖ កោះ កែវ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


