ព័ត៌មានជាតិ
បន្ទាន់ទាំងព្រឹក រកឃើញបុរសជនជាតិចិនម្នាក់មានវិជ្ជមានកូវីដ១៩ ក្នុងបុរី ប៉េង ហួត
បុរសជនជាតិចិនម្នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវិដ១៩ នាព្រឹកថ្ងៃទី៣ខែមីនា ដែលអាជ្ញាធរបញ្ជាក់ជាទីតាំងទី៨ហើយក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ចាប់តាំងពីមានព្រឹត្តិការថ្ងៃទី២០ខែកុម្ភៈ មកនោះ។
លោកហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថានៅព្រឹកថ្ងៃទី៣ខែមីនានេះក្រុមគ្រូពេទ្យ បានរកឃើញបុរស ជនជាតិចិនម្នាក់មានវិជ្ជមានកូវីដ១៩ ដែលកំពុងស្នាក់នៅផ្ទះលេខ ២៩៧ ផ្លូវប៉ូឡារីស គម្រោង៧ បុរីប៉េង ហួត ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌ បានបញ្ជាក់នេះជាករណីទី៨ហើយ ដែលក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញរកឃើញអ្នកជំងឺកូវិដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ ក្នុងសហគមន៍យើង។
គួរបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅគឺមានអ្នកឆ្លងជំងឺកូវិដ១៩ ចំនួន៨ទីតាំង ក្នុងនោះមានសង្កាត់ក្បាលកោះ ១ករណី សង្កាត់វាលស្បូវ១ករណីនិង៦ករណីស្ថិតក្នុងសង្កាត់និរោធ ច្រើនជាងគេ៕
អត្ថបទ៖នរា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ