Connect with us

ព័ត៌មានជាតិ

ចិនជាប់ចត្តាឡីស័ក​មណ្ឌលព្រែកព្នៅ បង្កអុកឡុក អាជ្ញាធរ​ប្រើប្រាស់កម្លាំង​ចុះ​បង្រ្កាប

បានផុស

នៅ

អ្នក​ជាប់​ចត្តាឡីស័ក​នៅ​មណ្ឌលព្រែកព្នៅ ជាជនជាតិចិនបាន​ធ្វើការ​អុកឡុក ត្រូវ​បានក្រុម​គ្រូ​ពេទ្យ​និង​សមត្ថកិច្ច​បាន​​ប្រើប្រាស់​កម្លាំង​ជា​ច្រើន​នាក់​បង្រ្កាប ដើម្បី​រក្សា​របៀបរៀបរយ​។

ក្នុងវិដេអូ​ថ្មីៗនេះ បានបង្ហោះកងកម្លាំង​និង​គ្រូពេទ្យ​បាន​ប្រើប្រាស់​ប្រដាប់​ឆក់លើ​អ្នក​ជាប់​ចត្តាឡីស័ក​ជាជនជាតិចិន ដែល​​រឹង​រូស​​មិន​ស្តាប់​តាម​ការណែនាំ​៕

សេចក្តី​ព្រាង​ច្បាប់​ថ្មី​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩ នឹង​អនុញ្ញាតឲ្យ​ដាក់​ទោស​ទណ្ឌជាប់​ពន្ធនា​គារ​លើអ្នក​គេច​វេះ​ពីការ​ធ្វើ​ចត្តាឡីស័ក និង​អ្នក​ដែល​គេច​ពី​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩។

ការ​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​ ឬ​គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​ ៣ ​ឆ្នាំ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លានរៀល​ទៅ​ ១០ ​លាន​រៀល កាលបើ​អំពើ​ខាង​លើ​បណ្តាល​ឲ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ​១៩ ​ទៅ​អ្នក​ដទៃ។

រដ្ឋាភិបាលកម្ពុជា​បាន​សម្រេចវិធាន​ការ​ថ្មី​មួយ ដោយ​នឹងបណ្តេញ​ជន​បរទេស​ណា​ដែល​គេច​វេះ​ពីការ​ធ្វើ​ចត្តាឡីស័ក ឬ​«មិន​សហការ» ចេញ​ពីប្រទេស​កម្ពុជា ហើយ​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ​ឡើយ។

ចំណែក​ទីតាំង​អាជីវកម្ម​ណា​ក៏​ដោយ នឹងត្រូវ​បិទ បើ​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​ជំងឺ​កូវីដ​១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម