ព័ត៌មានជាតិ
ផ្ទះ ៣៦ ខ្នង និងសាលារៀន ១ ខ្នង នៅស្រុកឯកភ្នំ ត្រូវខ្យល់កន្ត្រាក់វាយបំផ្លាញ
នៅក្នុងរយៈពេល ២ ថ្ងៃ ចុងក្រោយនេះ ស្រុកឯកភ្នំ បានទទួលរងនូវគ្រោះធម្មជាតិ ដែលក្នុងនោះលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៣៦ ខ្នង និងសាលារៀន ១ ខ្នង ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញ និងខូចខាតយ៉ាងដំណំ។

យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ មានភ្លៀងធ្លាក់ និង ខ្យល់កន្ត្រាក់ បានបោកបក់ចូលទៅលើឃុំព្រៃចាស់ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្ដាលឲ្យប៉ះពាល់ទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងនោះក៏បានប៉ះពាល់ដល់ដំបូលអគារសិក្សា ១ ខ្នង ផងដែរ។
អាជ្ញាធរមូលដ្ឋាន បញ្ជាក់បន្ថែមថា ករណីគ្រោះធម្មជាតិនេះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣៦ ខ្នង និងសាលារៀនរបើកដំបូលចំនួន ១ ខ្នង ប៉ុន្តែនៅក្នុងករណីនេះដែរ ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៤ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


