Connect with us

ព័ត៌មានជាតិ

ជិត​២០​នាក់​នៅ​កោះកុង ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ រក​មិនឃើញ​វិជ្ជា​មាន​កូ​វីដ​

បានផុស

នៅ

កោះកុង​ ៖ អភិបាលរង​ខេត្តកោះកុង អះអាង​ថា មនុស្ស​១៩​នាក់​ដែលមាន​ទីលំនៅ​ក្នុង​ខេត្ត​ដែល​ហើយ​ធ្លាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ កាលពីពេល​កន្លងទៅ មកទល់ពេលនេះ​រក​មិនឃើញ​វិជ្ជា​មាន​វីរុស​កូ​វីដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​យក​សំណាក​មនុស្ស​ចំនួន​១៩/​ស្រី​៣​នាក់​ទៅ​ធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​១៩​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​លើក​ទី​១ ជា​លទ្ធផល​អវិជ្ជា​មាន​ទាំងអស់គ្នា​។ តែ​ទោះយ៉ាងណា ពួកគេ​នៅតែ​បន្ត​តាមដាន​សុខភាព​ថែមទៀត ដើម្បី​ធានាបាន​សុវត្ថិភាព​សាធារណៈ​ក្នុង​សហគមន៍​។

លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង ឲ្យ​ដឹង​រសៀល​ថ្ងៃទី​៣ ខែមីនា ២០២១​នេះ​ថា មនុស្ស​ទាំង​១៩​នាក់​នោះ មាន​ជនជាតិ​ចិន​៨​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មន្ទីរពេទ្យ​ស្រែអំបិល ជនជាតិ​អឺរ៉ុប​៤​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ឃុំ​ភ្ញី​មាស និង​ជនជាតិ​ខ្មែរ​ចំនួន​៧​នាក់​ជា​គ្រួសារ​អតីត​មេ​យោធា​ខេត្ត កំពុង​ធ្វើ​ច​ត្ត​ឡី​ស័ក​ក្នុងផ្ទះ​ចំណុច​អូរ​ស្រី​ស្រណោះ សង្កាត់​ស្មាច់មានជ័យ​។

បើតាម​លោក​អភិបាលរង​ខេត្ត ពួកគេ​ទាំង​១៩​នាក់​ខាងលើ ត្រូវបាន​អាជ្ញាធរ​ជំនាញ​តាមដាន​ឃើញ​នៅ​គោលដៅ​រៀងៗ​ខ្លួន ក្រោយ​មានការ​ផ្តល់ព័ត៌មាន​ពួកគេ​ជាប់​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០ កុម្ភៈ កន្លងទៅ​។

អាជ្ញាធរ​ខេត្ត ក្រុង ស្រុក ឃុំ​ភូមិ បច្ចុប្បន្ន កំពុង​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ជាថ្មី​ដល់​មហាជន​ពី​វិធាន​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​មិន​ថ្វី​ប្រហែស​ឡើយ ទោះបីជា​កម្ពុ​ជាមាន​វ៉ាក់សាំង​ចាក់​ការពារ​ខ្លួន ក៏​ត្រូវបាន​ប្រកាន់​ភ្ជាប់​៣​កុំ ៣​ការពារ​ទាំងអស់​។

របាយការណ៍​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្តកោះកុង បង្ហាញថា គិត​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ២០២០ មកដល់​ថ្ងៃទី​៣ ខែមីនា ២០២១​នេះ អាជ្ញាធរ​បាន​ទទួល​ធ្វើតេស្ត​សំណាក​ពលករ​មកពី​ប្រទេស​ថៃ​បាន​ជិត​២០០០​នាក់​ហើយ ហើយ​ពួកគាត់​មួយចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ក្រោយ​រក​មិនឃើញ​ការ​ផ្ទុក​វីរុស​កូ​វីដ​។ រីឯ​មាន​១១៩​នាក់ កំពុង​ធ្វើ​ចត្តាឡីស័កបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម