Connect with us

ព័ត៌មានជាតិ

រក​ឃើញ​៥ទីតាំងនៅ​បុរី​ ប៉េង ហួតបឹងស្នោ ​ប្រឈម​នឹង​ជំងឺ​កូ​វិដ​១៩​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ សូម​មានការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់ ​ខ​ណៈ​ដែល​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​និង​មន្ត្រី​សុខាភិបាល​រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៥​ទីតាំង​ស្ថិតក្នុង​បុរី​ប៉េង ហួត បឹង​ស្នោរ​ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោក គុយ គឹម​ហ៊ាង ​ទទួលបន្ទុក​សរុប​របាយការណ៍​ស្តីពី​សភាពការណ៍​កូ​វីដ​១៩ សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី​៣ ​ខែមីនា​នេះ​ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​រកឃើញ​ទីតាំង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ចំនួន​៥ ធំៗ​ក្នុង​សង្កាត់​និរោធ​។​

លោក​គុយ គឹម​ហ៊ាង បាន​បញ្ជាក់ថា​ទីតាំង​ ដែល​ប្រឈម​នោះ​មាន​ទីតាំង​ផ្ទះ​លេខ​៤២៥ ស្ថិតក្នុង​គម្រោង​(​ផា​រ៉ា​ដាម​).​ទីតាំង​ផ្ទះ​លេខ​៣១៧​ស្ថិតក្នុង​គំរោង​(​ផា​រ៉ា​ដាម​).​ទីតាំង​ផ្ទះ​លេខ​២១​ និង​២៣​ស្ថិតក្នុង​គម្រោង​(​ប៉ូ​ឡា​រី​ស​១).​ទីតាំង​ផ្ទះ​លេខ​៤៦​ស្ថិតក្នុង​គម្រោង​(​ប៉ូ​ឡា​រី​ស​១)​និង​ទីតាំង​ផ្ទះ​លេខ​៨៦​ស្ថិតក្នុង​គំរោង​(​ប៉ូ​ឡា​រី​ស​១)​។

​លោក ហ៊ាង បញ្ជាក់ទៀតថា​ មកដល់​យប់​ថ្ងៃ​ដដែល​ក្រុមការងារ​បាន​បន្ត​ស្វែងរក​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩​ ក្នុង​បុរី​ប៉េង ហួត គំរោង​ថ្មី​នេះ​ ដែល​អាជ្ញាធរ​កំពុង​ដាក់​កម្លាំង​បិទ​ទីតាំង ​ដែល​ប្រឈម​ដើម្បី​កុំ​ឲ្យ​ឆ្លង​រាលដាល​ដ៏​ធំ​នេះ​។

​គួរ​បញ្ជាក់​ថា ​មកដល់​យប់​ថ្ងៃទី​៣​ ខែមីនា​នេះ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ក្រុមគ្រូពេទ្យ​ និង​អាជ្ញាធរ​បាន​រកឃើញ​ទីតាំង​ដែលមាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​១៣​ទីតាំង​ហើយ​។​ ក្នុងនោះ​មាន​សង្កាត់​ក្បាលកោះ សង្កាត់​វាល​ស្បូវ​ហើយ​ទីតាំង​ដែលមាន​អ្នក​ជំងឺឆ្លង​ខ្លាំងជាងគេ​គឺ​សង្កាត់​និរោធ​តែម្តង​។​


​ក្នុងនោះ​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​កំពុង​ដឹកនាំ​កម្លាំង​ចុះទៅ​ចំណុច​ប្រឈម​ខាងលើ​ដើម្បី សុំ​ឲ្យ​អ្នក​ប្រឈម​កុំ​ចេញពីផ្ទះ​ព្រោះ​ខ្លាច​ឆ្លង​រាលដាល​ជា​បន្តទៀត​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម