ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ គ្រោះរញ្ជួយដីនៅវៀតណាមជាប់ខេត្តរតនគីរី មិនបង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋខ្មែរទេ
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី នៅព្រឹកថ្ងៃទី២៩កក្កដានេះ អះអាងថាគ្រោះរញ្ជួយដីនៅក្នុងប្រទេសវៀតណាម ដែលជាប់ខេត្តរតនគីរីប្រទេសកម្ពុជា គ្រាន់តែរង្គើរផ្ទះប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះ ហើយមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជានោះទេ។

យ៉ាងណាក៏ដោយ លោកបានបន្តថា«ករណីគ្រោះរញ្ជួយដីនេះយើងនៅមិនទាន់បានទទួលរបាយការណ៍ពីខាងអាជ្ញាធរខេត្តនៅឡើយទេ»។
តាមរបាយការណ៍ពីទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាម៉េរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥,១ រ៉ិចទ័របានអង្រួនទីក្រុង kon Tum ប្រទេសវៀតណាមបានកើតឡើង នៅវេលាម៉ោង១១៖៣៦នាទីព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤បានធ្វើឲ្យមានអារម្មណ៍រំញ័រតិចតួចនៅក្នុងខេត្តរតនគិរី និងប្រទេសឡាវ។ ព្រោះគ្រោះរញ្ជួយដីនេះនៅជម្រៅ ៤,៥គីឡូម៉ែត្រនៅក្រោមដី ខណៈភាពញ័រមានរង្វង់រាប់រយគីឡូម៉ែត្រ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូមិសាស្ត្រ នាយកដ្ឋានធនធានរ៉ែក្នុងប្រទេសថៃរាយការណ៍ កម្លាំងរញ្ជួយដី៥.១រិចទ័រដែលវាយប្រហារខេត្ត KonTun ភូមិភាគកណ្តាលប្រទេសវៀតណាមជាប់ខេត្តរតនគីរីរបស់កម្ពុជានោះ ក៏បានអង្រួនដល់ខេត្ត Ubon Ratchathani និង Sakon Nakhon ប្រទេសថៃ ដោយបណ្ដាលឲ្យមនុស្សនៅក្នុងអគារខ្ពស់មានអារម្មណ៍វិលមុខ និងញ័រ។
តាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័រកណ្តាលនៃរញ្ជួយដីខាងលើ ស្ថិតនៅចម្ងាយប្រមាណ៥៣គីឡូម៉ែត្រ ពីភាគឦសានទីក្រុង Kon Tum ក្នុងខេត្ត Kon Tum របស់វៀតណាម។ខេត្ត Kon Tum មានព្រំប្រទល់ជាប់ខេត្ត Sekong និង Attapeu របស់ប្រទេសឡាវ ព្រមទាំងខេត្តរតនគិរីរបស់កម្ពុជា៕
អត្ថបទ៖សំអឿន
អត្ថបទពាក់ព័ន្ធ៖ ខេត្តវៀតណាមជាប់ កម្ពុជា ជួបគ្រោះរញ្ជួយដី ៥.១ រ៉ិចទ័រ
រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ
តើកម្លាំងរញ្ជួយដីចន្លោះ៥,១-៥,៣ រិចទ័រ បណ្តាលឱ្យខូចខាតកម្រិតណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


