ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលណែនាំមន្ត្រីត្រូវមានភាពស្មោះត្រង់ និងក្រមសីលធម៌វិជ្ជាជីវៈដើម្បីកសាងប្រយោជន៍រួមនៃប្រទេសជាតិ
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីសុខាភិបាលត្រូវមានភាពស្មោះត្រង់គ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមកសាងប្រយោជន៍រួមនៃជាតិតាមរយៈការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី៣១កក្កដា រដ្ឋមន្ត្រីបានផ្តល់អនុសាសន៍គន្លឹះដល់ដឹកនាំ និងគ្រប់គ្រងមណ្ឌលសុខាភាព និងប៉ុស្តិ៍សុខភាពមន្ទីរពេទ្យឱ្យបានគ្រប់ជ្រុងជ្រោយ។ស្វែងយល់ និងរកឱ្យឃើញចំណុចខ្វះខាតដើម្បីចៀសវាងកុំឱ្យរឿងកើតមាន និងផ្តល់លំបាកដល់បងប្អូនមករកទទួលសេវា។បំពេញការងារក្រោមតម្លាភាពច្បាស់លាស់ ទទួលខុសត្រូវលើរាល់គោលការណ៍ដែលផ្តល់ជូនដោយមានការបញ្ជាក់វាស់វែងតាមថានានុក្រមទទួលខុសត្រូវ និងឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក។

ប្រជុំការងារ ត្រូវមានទិសដៅអនុវត្ត កត់ត្រាយកខ្លឹមសារតាមដានការអនុវត្ត និងវាស់វែងឭលទ្ធផលវឌ្ឍន៍ភាព។កុំមានការលំបាក ឫធ្វើឱ្យមានជាឧបសគ្គដល់ការមកទទួលសេវា ឬការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ។បង្កើនការស្វែងយល់ រៀនសូត្របន្តរៀបចំវគ្គបណ្តុះបណ្តាលក្នុងអង្គភាពក៏ដូចជាបញ្ជូនមកបណ្តុះបណ្តាលនៅកម្រិតជាតិ។ សន្សំធនធានមនុស្សដែលជាទ្រព្យធនមានតម្លៃជាងអ្វីទាំងអស់និងស្រឡាញ់ និងខំស្វែងរកព័ត៌មានត្រឡប់ដើម្បីកសាងស្ថាបនា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


