ព័ត៌មានជាតិ
ជូនដំណឹងដលពលរដ្ឋនៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯក ត្រៀមឯកសារពាក់ព័ន្ធ អាជ្ញាធរចាប់ផ្តើមចុះដីធ្លីជាប្រព័ន្ធ
រដ្ឋបាលខេត្តសៀមរាប បានប្រកាសជូនដំណឹងដល់សាធារណជន គ្រប់មន្ទីរ-អង្គភាពជំនាញ ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៅភូមិធ្លកកំបុត ភូមិគោកឬស្សី ភូមិស្នាសង្គ្រាម ភូមិក្រពើ ភូមិតាកុយ ភូមិព្រំកុដ្ឋ ភូមិត្រាច ភូមិពពេល និងភូមិស្នារតេជោ៣១៧ សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាបឲ្យបានដឹងថា គណៈកម្មការរដ្ឋបាលនឹងធ្វើពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ភូមិធ្លកកំបុត ភូមិគោកឬស្សី ភូមិស្នាសង្រ្គាម ភូមិក្រពើ ភូមិតាកុយ ភូមិព្រំកុដ្ឋ ភូមិត្រាច ភូមិពពេល និងភូមិ ស្នារតេជោ៣១៧ សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី…០.៦….ខែ…ឆ្នាំ២០២៤ វេលាម៉ោង ០៨៖៣០នាទីព្រឹក នៅបរិវេណវត្តចៅស្រីវិបុលកេរ្តិ៍ (ហៅវត្តត្រាច)។
អាជ្ញាធរខេត្តបានជម្រាបជូនដល់សាធារណជន គ្រប់មន្ទីរ-អង្គភាពជំនាញ ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងដីនៅក្នុងតំបន់វិនិច្ឆ័យចូលរួមស្តាប់ការផ្សព្វផ្សាយ សេចក្តីសម្រេច កំណត់តំបន់ធ្វើការវិនិច្ឆ័យ និងការពន្យល់ណែនាំស្តីពីដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងឆ្លើយរាល់សំណួរទាក់ទងនឹងការវិនិច្ឆ័យតាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើឱ្យបានគ្រប់គ្នាកុំបីអាក់ខាន។


ក្រុងរុនតាឯកតេជោសែនជាក្រុងថ្មីមួយទៀត ដែលទើបតែបង្កើតឡើងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលកាត់យកឃុំចំនួនពីរមកបង្កើតក្រុងថ្មី មានឃុំរុនតាឯកដែលកាត់ចេញពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កដែលកាត់ចេញពីស្រុកប្រាសាទបាគង។
នៅក្នុងចំណោមសង្កាត់ចំនួនពីរនៅក្នុងក្រុងរុនតាឯកតេជោសែន នៅសល់តែសង្កាត់បល្ល័ង្គដែលមន្រ្តីមិនទាន់ចុះវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឡើយ។
លោកស្រី ឡែម ណាត ចៅសង្កាត់បល្ល័ង្កបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងសង្កាត់បល្ល័ង្គមានភូមិចំនួន ៩ ក្នុងនោះមានភូមិ ធ្លកកំបុត គោកឬស្សី តាកុយ ព្រុំកុដ្ឋ ត្រាច ក្រពើ ពពេល ស្នាសង្គ្រាម ស្នារតេជោ ៣១៧ និងមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ២ ០០០ គ្រួសារ។
ពាក់ព័ន្ធដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធដែលអាជ្ញាធរបានប្រកាសផ្សព្វផ្សាយ អ្នកស្រីចៅសង្កាត់ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុងភូមិសាស្រ្តសង្កាត់បល្ល័ង្កត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងដំណើការចុះបញ្ជីដីធ្លីជាប្រព័ន្ធ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តសៀមរាបបានប្រាប់កម្ពុជាថ្មីថា ដំណើរការចុះវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋកំពុងអនុវត្តព្រមៗគ្នាតាមបណ្តាក្រុងស្រុកទូទាំងខេត្ត។
បច្ចុប្បន្នក្រុមការងារបានអនុវត្តការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំង ១៣ ក្រុងស្រុក។ ជាលទ្ធផលដំណើរការវាស់វែងនិងប្រមូលទិន្នន័យសម្រេចជារួមក្នុង ១ ថ្ងៃ លើសពី ២ ពាន់ក្បាលដី។
ប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាបបានបន្តថា ដំណើរការចុះវាស់វែងធ្វើបានលឿន ហើយរហូតពេលនេះមានភាពរលូនមិនមានបញ្ហាអីនោះទេ។
«យើងមានក្រុមការងារគ្រប់ស្រុកទាំងអស់ ប៉ុន្តែយើងធ្វើម្តងមួយឃុំម្តងមួយឃុំ»។ លោក ហ៊ី សាយ បញ្ជាក់បន្ថែម៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)