ព័ត៌មានជាតិ
មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ប្រារព្ធពិធីអបអរសាទរការបើកដំណើរការការដ្ឋាន«ព្រែកជីកហ្វូណនតេជោ»នៅស្រុកកំពង់លែង
មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានប្រារព្ធពិធីអបអរសាទរការបើកដំណើរការការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ» នាព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ នេះ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អ៉ឹង ស៊ីវម៉េង តំណាងអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ក្រុមការងារមូលនិធិ ក្រុមប្រឹក្សាស្រុកនិងរដ្ឋបាលសាលាស្រុកកំពង់លែង កងកម្លាំង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ តាជី យាយជី ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម សរុបជិត ៥០០ អង្គ/នាក់ ស្របតាមការជូនដំណឹងរបស់រាជរដ្ឋាភិបាលឱ្យគ្រប់បណ្តាស្ថាប័នរដ្ឋ និងឯកជន ចូលរួមប្រារព្ធពិធីអបអរសាទរព្រែកជីកហ្វូណនតេជោនេះ ឱ្យបានអធិកអធម ប្រកបដោយភាពសប្បាយរីករាយ។

ពិធីអបអរសាទរការបើកដំណើរការការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅស្រុកកំពង់លែង ត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់បំផុតពីអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ធ្វើយ៉ាងណាឱ្យមានភាពអធិកអធម ក្នុងគោលបំណងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ ដោយបានរៀបចំការទូងស្គរជ័យ និងគងជ័យដ៏ធំ អមដោយក្រុមភ្លេងមានស្គរ ស្នែងជ័យ ក្រុមឆៃយ៉ាំ និងការបង្ហោះប៉េងប៉ោងចំនួន ៩០៩ ដែលមានភ្ជាប់ពាក្យស្លោកថា «គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ»។
ការរៀបចំពិធីរបស់មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន គឺជាសក្ខីភាព នៃការគាំទ្រ និងចូលរួមពីវិស័យឯកជនក្នុងការអបអរសាទរចំពោះការចាប់ផ្តើមការដ្ឋានសាងសង់ព្រែកជីក «ហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលមានតម្លៃវិសេសវិសាល ជានិមិត្តរូប និងជាហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រសម្រាប់សេដ្ឋកិច្ចជាតិ ដែលប្រជាជនកម្ពុជាយើងទាំងអស់គ្នានឹងចងចាំជានិច្ច។ ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយពី សម្តេចតេជោ ហ៊ុន សែន ព្រែកជីក ហ្វូណនតេជោ បានក្លាយជាមរតកប្រវត្តិសាស្ត្រដ៏ធំមួយរបស់កម្ពុជា តាមលំនាំ នៃកេរដំណែលមរតកពីបុព្វបុរស នៃយើង ហេតុនេះហើយការកំណត់យកកាលបរិច្ឆេទបើកការដ្ឋានសាងសង់ ថ្ងៃទី ០៥ ខែសីហា ចំថ្ងៃខួបកំណើតរបស់ សម្តេចតេជោ គឺញ៉ាំងឲ្យឃើញយ៉ាងប្រត្យក្សនូវនិមិត្តរូបដ៏ថ្លៃថ្លា នៃសមិទ្ធផលជាកេរដំណែលចុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ដ៏រុងរឿងឧត្តុង្គឧត្តមប្រកបដោយសន្តិភាព និងឯកភាពទឹកដីដ៏ពេញលេញ។

ព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចកម្ពុជា និងផ្ដល់អត្ថប្រយោជន៍លើវិស័យជាច្រើនដូចជា វិស័យដឹកជញ្ជូន ទេសចរណ៍ កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម អចលនទ្រព្យ និងការវិនិយោគ មានជាអាទិ៍ការបង្កើតតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ និងមជ្ឈមណ្ឌលភស្តភារកម្ម ជាដើម ពិសេសការតភ្ជាប់ផ្លូវនាវាចរណ៍យុទ្ធសាស្ត្រពីភ្នំពេញទៅសមុទ្រ នៃខេត្តកែប តាមខេត្តកណ្តាល និងតាកែវ ដោយពុំចាំបាច់ត្រូវឆ្លងកាត់តាមផែអន្តរជាតិនៃប្រទេសវៀតណាមដូចមុនទៀត។ ស្ថានភាពនេះ នឹងជួយលើកកម្ពស់បរិយាកាសវិនិយោគ ផលិតកម្ម និងការនាំចេញ ជាមួយនឹងគុណសម្បត្តិប្រកួតប្រជែងថ្មី ក្នុងនោះការចំណាយនឹងត្រូវកាត់បន្ថយ ពេលវេលា នៃការធ្វើដំណើររបស់នាវាដឹកទំនិញរួមខ្លីជាងមុន និងការបំពេញបែបបទដឹកទំនិញមានប្រសិទ្ធភាពជាងមុនជាដើម ព្រែកជីកនេះនិងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព។
មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន រដ្ឋបាលសាលាស្រុកកំពង់លែង កងកម្លាំង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ តាជី យាយជី ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម ពិតជាមានសេចក្តីរំភើបរីករាយឥតឧបមា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអបអរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់ជាផ្លូវការ នូវព្រែកជីក ហ្វូណនតេជោ នាថ្ងៃនេះ៕













-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoមកដឹងលក្ខខណ្ឌក្រុមទាំង ៨ អាចមកលេងតេជោលីគ និងរូបមន្តប្រកួតពីមួយជុំទៅមួយជុំ


