ព័ត៌មានអន្ដរជាតិ
UN៖ ពលរដ្ឋអ៊ុយក្រែនជាង ១៥ ៨០០នាក់ ស្លាប់ក្រោមស្នាដៃរុស្ស៊ី តាំងពីផ្តើមសង្រ្គាម
មកទល់ពេលនេះមានរយៈពេលជាង៤ឆ្នាំ រុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តប្រយុទ្ធសងសឹកគ្នាយ៉ាងសាហាវ ដោយការវាយប្រហារដ្រូនរាប់ពាន់គ្រឿងរៀងរាល់សប្តាហ៍ រួមទាំងមីស៊ីល ដោយសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ព្រោះកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរជាប់គាំង ហើយមហិច្ឆតារបស់រុស្ស៊ីនៅតែបន្តមាន ចំពោះអ៊ុយក្រែន។
អង្គការសហប្រជាជាតិ (UN) បានលើកឡើងថា មនុស្សចំនួន ១៥ ៨៥០នាក់ ក្នុងនោះមានកុមារចំនួន ៧៩១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។
លោកស្រី Kayoko Gotoh នាយកផ្នែកកិច្ចការនយោបាយ និងកសាងសន្តិភាព (DPPA) ប្រចាំទ្វីបអឺរ៉ុបនិងអាស៊ីកណ្តាល ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះ។

យោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីបានជាប់គាំង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមសម្របសម្រួល និងប្រកាសពីបទឈប់បាញ់រយៈពេលបីថ្ងៃកាលដើមខែឧសភា ប៉ុន្តែការប្រយុទ្ធគ្នាចាប់ផ្តើមឡើងវិញដោយមានរូបភាពសាហាវជាងមុនទៅទៀត។
គួរបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃអង្គារ សម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ ។ ទន្ទឹមនឹងនោះ អ៊ុយក្រែនក៏បានវាយប្រហារវិញដោយដ្រូនបំផ្លាញរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងវាយប្រហារចូលដល់ក្រុងមូស្គូទៀតផង។
ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ស្ថិតក្នុងចំណោមមនុស្សបីនាក់ដែលបានស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ីលើទីក្រុង Pryluky ក្នុងតំបន់ Chernihiv ភាគខាងជើងកណ្តាលអ៊ុយក្រែនកាលពីព្រឹកថ្ងៃអង្គារ នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់អ៊ុយក្រែន។
នៅតំបន់ Sumy មនុស្សពីរនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយ ដោយដ្រូនរបស់រុស្ស៊ីពីរគ្រឿង នៅក្នុងទីក្រុង Hlukhiv ស្រុក Shostka នៅព្រឹកថ្ងៃអង្គារ នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញាតំបន់ Sumy លើកឡើងលើបណ្តាញសង្គម Facebook ។
នៅក្នុងការវាយប្រហារពេលល្ងាចក្នុងតំបន់ដដែល មានមនុស្សយ៉ាងហោចណាស់ម្នាក់ត្រូវបានសម្លាប់និងម្នាក់ទៀតរងរបួស។
ការវាយប្រហារជារៀងរាល់ថ្ងៃនេះ បណ្តាលឱ្យមានការសងសឹកគ្នាឥតឈប់ ហើយគ្មានប្រទេសណាមួយអាចបញ្ឈប់សកម្មភាពភាគីទាំងពីរបានទាំងស្រុងនោះទេ រហូតមកទល់ពេលនេះ ព្រោះពិភពលោកបច្ចុប្បន្នកំពុងតាមយកចិត្តទុកដាក់សង្រ្គាមនៅអ៊ីរ៉ង់ ដែលចាប់ផ្តើមដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ច្រើនជាង៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


