ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងគណបក្ស ឲ្យនៅស្ថិតស្ថេរ គង់វង្ស សម្រាប់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយៗ
សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្ដមសេនីយ៍ ម៉ែន សំអន និងជាប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ បានថ្លែងថា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងគណបក្ស ឲ្យនៅស្ថិតស្ថេរគង់វង្ស សម្រាប់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយៗ។

សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្ដមសេនីយ៍ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ចំនួន ៦៦៧ នាក់ មកពី ១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១ លើក ក្រោយពេលដាក់ឲ្យសោធននិវត្តន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់និវត្តជន នៃគណៈយុទ្ធមិត្ត ដោយសេចក្ដីនឹករលឹក និងបានផ្ដាំផ្ញើឲ្យនិវត្តជនទាំងអស់ ត្រូវថែរក្សាសុខភាព និងចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋាន ប្រែក្លាយការដឹងគុណ សម្តេចតេជោ ទៅសកម្មភាពការពារសន្តិភាព និងស្ថិរភាពនៅមូលដ្ឋានរៀងៗ ខ្លួន។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ គឺក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទ្ទេសក៍ឯក និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដែលមានគោលដៅវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារី ដែលបានចូលបម្រីកងទ័ពចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៨ និងស្ថិតក្រោមដឹកនាំគ្រប់គ្រងបញ្ជាដោយផ្ទាល់របស់ សម្តេចតេជោ នាពេលនោះតែប៉ុណ្ណោះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់អង្គពិធីទាំងមូលដូចតទៅ ៖
-ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់គណបក្សឲ្យនៅស្ថិតស្ថេរគង់វង្សសម្រាប់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ។
-ត្រូវអប់រំកូនចៅឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ រស់នៅ គោរពច្បាប់ចរាចរណ៍ និងចាកឆ្ងាយពីគ្រឿងញៀន ក្រុមក្មេងអន្ធពាល អនាធិបតេយ្យ ដែលបានបំផ្លាញ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងសង្គមជាតិ។
-ចូលរួមការពារអនាម័យបរិស្ថានឲ្យបានស្អាត ដើម្បីខ្លួនយើង ដើម្បីទាំងអស់គ្នា និងដើម្បីកិត្តិយសមោទនភាពជាតិរបស់យើង។

ទន្ទឹមនោះដែរ អតីតយុទ្ធជនដែលបានទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរដល់សុខទុក្ខអតីតកងទ័ពនាពេលនេះ ដោយបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់អំពីជីវភាពរស់នៅរបស់កងទ័ព៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


