ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបន្តតាមដានប្រសិទ្ធភាព ដំណើរការប្រព័ន្ធអនឡាញសុំវីសាតាមអាកាសយានដ្ឋាននៅកម្ពុជា
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា សម្តេចនឹងបន្តតាមដានប្រសិទ្ធភាពការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្នើសុំវីសា រួមទាំងការបង់លុយតាមអនឡាញនៅតាមអាកាសយានដ្ឋានទាំង ៣ របស់កម្ពុជា ដែលនឹងដាក់ឲ្យដំណើរការនៅដើមខែកញ្ញានេះ ដើម្បីធានាបានដំណើរការដោយរលូនគ្មានការរាំងស្ទះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការរៀបចំដំណើការៀបចំរប្រព័ន្ធស្នើសុំវីសាតាមអនឡាញ តាមអាកាសយានដ្ឋាននៅកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលនិងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤។
«ការសម្រួលបដិសណ្ឋារកិច្ចសំខាន់ណាស់ ជះឥទ្ធិពលដល់កម្ពុជា។ ការផ្សព្វផ្សាយប៉ះពាល់កម្ពុជា ដែលពេលខ្លះក៏ពាក់ព័ន្ធទៅបញ្ហាបដិសណ្ឋារកិច្ច»។ នេះបើតាមការគូសបញ្ជាក់ពីប្រមុខដឹកនាំកម្ពុជា។
ដើម្បីជំរុញលំហូរអ្នកដំណើរតាមអាកាសយានដ្ឋាន សម្តេចធិបតីបានដាក់ឲ្យអនុវត្តប្រព័ន្ធ E arrival និង E visa នៅអាកាសយានដ្ឋានទាំង ៣ ដើម្បីធានាបានលំហូរអ្នកដំណើរដោយរលូនគ្មានការរំខាន។
«លំហូរការចេញចូលប្រទេសនីមួយៗតាមច្រកអន្តោប្រវេសន៍ទាំងផ្លូវគោក ផ្លូវអាកាស បច្ចុប្បន្នប្រទេសភាគច្រើនគេលែងប្រើក្រដាសទៀតហើយ គឺតាមអនឡាញទាំងអស់ ហើយកម្ពុជាក៏ត្រូវដើរតាមនេះដែរ»។ សម្តេចធិបតីបញ្ជាក់បន្ថែម។

កន្លងទៅការស្នើសុំវីសាមានពីរវិធី ទីមួយគឺស្នើសុំតាមស្ថានទូត តាមអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស។ ទីពីរគឺ visa on arrival នៅពេលដែលអ្នកដំណើរចុះនៅព្រលាន ត្រូវបំពេញបែបបទនិងតម្រង់ជួរបង់លុយ ហើយការបំពេញទម្រង់បែបបទមាន ៣ ទម្រង់ មានខាងអន្តោប្រវេសន្ត គយ និងសុខាភិបាល។
«ឥលូវយើងបានឯកភាព និងរៀបចំជាប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ដែលអ្នកដំណើរមិនបាច់បំពេញបែបបទលើក្រដាសស្មុគស្មាញទៀតទេ ហើយក៏អាចបង់លុយតាមអនឡាញបានថែមទៀត»។
បើតាមប្រមុខរដ្ឋាភិបាល ដំណើរការនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃ ០១ ខែកញ្ញាទៅ។ សម្តេចបន្តថា ជំហានដំបូងដាក់ឲ្យអនុវត្តតាមព្រលានសិន និងបន្តទៀតនឹងសិក្សាដាក់ឲ្យអនុវត្តតាមច្រកផ្លូវគោក។
សម្តេចធិបតីក៏ថ្លែងកោតសរសើរដល់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន្ត គយ និងសុខាភិបាល ពាក់ព័ន្ធច្រកចេញចូលនៅតាមព្រលានយន្តហោះ រួមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សម្តេចសង្ឃឹមថាតាមរយៈការចូលរួមខិតខំប្រឹងប្រែងពីផ្នែកពាក់ព័ន្ធទាំងអស់ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមិនថាតែភ្ញៀវទេសចរបរទេសនិងក្នុងស្រុក កាន់តែមានភាពល្អប្រសើរតាំងពីច្រកចេញដល់ច្រកចូល៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ