ព័ត៌មានជាតិ
ស្វែងយល់ពីអាពាហ៍ពិពាហ៍ ៧ យប់ ៧ ថ្ងៃ ដូនតាខ្មែរតាំងពីជំនាន់ព្រះថោង នាងនាគ
ប្រទេសខ្មែរមានប្រវត្តិកកើតរាប់ពាន់ឆ្នាំ ហើយមានវប្បធម៌និងអរិយធម៌ដ៏ល្អផូរផង់តាំងពីបុរាណកាលមក។ ទំនៀមទម្លាប់ប្រពៃណីមួយចំនួន នៅតែដក់ជាប់ក្នុងផ្នក់គំនិតរបស់ប្រជាជនតជំនាន់ ទោះបីវិទ្យាសាស្រ្ដរីកចម្រើនយ៉ាងណាក៏ដោយដូចជាពិធីរៀបអាពាហ៍ពិពាហ៍ជាដើម។
តាមឯកសារគេមិនដឹងថាសង្គមខ្មែរចាប់ផ្ដើមរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ត្រឹមណាមកទេ? គេអាចដឹងថា អាពាហ៍ពិពាហ៍ដូនតាខ្មែរចាប់ផ្តើម ផ្អែកតាមដំណាលរឿងព្រះថោងនាងនាគ ហើយតមកពិធីនេះត្រូវបានរៀបចំឡើងយ៉ាងក្រឹត្យក្រមមានរយៈពេល ៧ យប់ ៧ ថ្ងៃ។
ក្រុមការងារកម្ពុជាថ្មី សូមបង្ហាញពីដំណាក់កាលរៀបអាពាហ៍ពិពាហ៍ពីសម័យបុរាណកាល តាមរយៈសៀវភៅអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា។
ក.មុនពេលការ
១.ពីធីចែចូវ
មាតាបិតាខាងកូនប្រុស កាលបើសម្គាល់ឃើញកូនស្រីនរណាម្នាក់គួរជាទីពេញចិត្ត ហើយចង់បានធ្វើជាអនាគតកូនប្រសារ ត្រូវពឹងពាក់អ្នកស្រឡាញ់ទុកចិត្តណាម្នាក់ (ហៅថាអ្នកផ្លូវ) ឱ្យចូលទៅស៊ើបមើលថា តើនាងកញ្ញានោះនៅទំនេរដែរឬទេ ? ការចែចូវត្រូវមានបីលើកគឺ៖
លើកទី១ អ្នកផ្លូវគ្រាន់តែចូលទៅសួរសុខទុក្ខតែដៃទទេ ។
លើកទី២ អ្នកផ្លូវចូលទៅតែដៃទទេទៀត ។ និយាយលេងពីនេះពីនោះ ។ គ្រាន់តែស្ទង់ចិត្តថ្លើមមាតាបិតាខាងកូនស្រី ។លើកទី៣ បន្ទាប់ពីអ្នកផ្លូវគិតថាមានសង្ឃឹម លើកនេះត្រូវមានប្រដាប់កំដរដៃបន្តិចបន្តួចយកទៅជាមួយផងដូចជា បារី ម្លូ ស្លា ដាក់ក្នុងពាន។
២.ការស្តីដណ្តឹង
ត្រូវជូនព័ត៌មានទៅគ្រួសារខាងស្រីពីកាលបរិច្ឆេទដែលចូលស្ដីដណ្ដឹង។ អ្នកទទួលភារៈចូលស្ដីដណ្ដឹងហៅថា អ្នកផ្លូវចៅមហា ឯតំណាងខាងស្រីហៅថាមេបា។ ពីធីស្ដីដណ្ដឹងប្រព្រឹត្តិទៅបីលើក៖
–លើកទី១: ស្រ្ដីតំណាងខាងប្រុសបីនាក់ប្រដាប់ដោយនំនែក ស្លាម្លូកំដរដៃផងទៅចូលស្ដីដណ្ដឹង តែមិនទាន់បានសម្រេចទេ ចាំពីគ្រោះគ្នាសិន។
–លើកទី២: ពិធីស៊ីស្លាកន្សែង អ្នកផ្លូវបីនាក់ចូលជាលើកទី២ មាននំសម្ភារៈកំដរដៃដូចលើកមុនមិនទាន់បានសម្រេចទៀត គេរង់ចាំអ្នកផ្លូវប្រុសពីរមកវិញដោយនាំយកកូនប្រុសមកមើលផង។
–លើកទី៣: ហៅថាស៊ីស្លាភ្ជាប់ពាក្យ
>អ្នកផ្លូវស្រីបីនាក់និងប្រុសបីនាក់«អ្នកផ្លូវ អ្នកមហា» នាំរណ្ដាប់ ច្រើនជាងមុនមាននំជាច្រើនប្រភេទស្លាម្លូ អង្ករ ត្រីសាច់ បន្លែ ផ្លែឈើជាគូៗ មាសពេជ្រសម្លៀកបំពាក់ទៅជូនខាងស្រី ដោយនាំយកកូនប្រុសទៅជាមួយផង។
>ពិធីបង្ហាញខ្លួនកូនប្រុសស្រីទីបំផុតគេជូនបណ្ដាការនោះទៅឲ្យខាងស្រី។
>អាចឲ្យកូនប្រុសទៅបំរើផ្ទះខាងស្រី រហូតដល់ពេលរៀបការ តែទំនាក់ទំនងរវាងកូនប្រុសស្រី ត្រូវគោរពច្បាប់យ៉ាងតឹង។
៣.ពីធីជូនកំនត់
>ពិធីស៊ីស្លាកំណត់
គេជ្រើសរើសថ្ងៃខែសម្រាប់រៀបមង្គលការលើកលែងខែដែលមាន២៩ថ្ងៃ(ខែឈ្មោល) ឬខែចូលវស្សា។ គេចុះថ្ងៃខែលើក្រដាសកំណត់មួយគូបផ្សំ និងរណ្ដាប់កំដរដៃទៅជូនខាងស្រី ដើម្បីអានឲ្យភ្ញៀវស្ដាប់ បន្ទាប់មកអ្នកជូនស្លាកំណត់ទៅមេបាពិសា។ មេបាកំណត់គ្រឿងបណ្ដាការសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍៕
អត្ថបទក្រោយ កម្ពុជាថ្មីនឹងបង្ហាញពីការរៀបចំពិធីមង្គលការ មានដំណើរការយ៉ាងដូចម្តេច?
សម្រួល៖ ប៊ុណ្ណារ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ