វប្បធម៌ ជំនឿ
តើអ្នកដឹងទេ ហេតុអ្វីបានជាគេយកផ្កាស្លា ជាផ្កាដ៏មានតម្លៃក្នុងពិធីមង្គលការ?
តាំងពីបុរាណកាលមក ពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ខ្មែរ បានយកផ្កាស្លា ជាផ្កាដ៏សំខាន់ និងមានតម្លៃ ក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍ ហើយក៏ជាផ្កាដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន។

ផ្កាស្លា គឺជាផ្កាដែលមានពណ៌ពងមាន់ មានក្លិនក្រអូបប្រហើរតិចៗ ទោះបីមើលទៅមិនមែនជាផ្កាដែលមានសម្រស់ស្រស់ស្អាត ក្លិនក្រអូបឈ្ងុយឈ្ងប់ ប៉ុន្តែ គឺជាផ្កាដ៏មានតម្លៃរបស់មនុស្សស្រីគ្រប់រូបក្នុងជីវិតរបស់ពួកគេ។ ប្រសិនជាគេជ្រើសរើសដៃគូជីវិតត្រូវ ផ្កាស្លានោះកាន់តែវិសេសវិសាលថែមទៀត។

តើហេតុអ្វីបានជាគេជ្រើសរើសយកផ្កាស្លាសម្រាប់ប្រើក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍ខ្មែរ?
ផ្កាស្លា គឺជាប្រភេទផ្កាដែលរឹងមាំ មិនងាយរុះរោយ ហើយក៏មានស្រទាប់ការពាររឹងមាំ មិនអាចឱ្យឃ្មុំ ឬ សត្វល្អិតផ្សេងៗចូលក្រេបលំអងផ្កា និងយាយីផ្កាបានឡើយ។ ទាំងនេះ គឺចង់បង្ហាញពីភាពរឹងមាំ និងបរិសុទ្ធរបស់មនុស្សស្រី ទោះបីសម្រាស់មើលទៅហាក់មិនស្រស់ស្អាត ប៉ុន្តែបង្កប់ទៅដោយភាពរឹងមាំ និងតម្លៃរបស់ខ្លួន។ ពោលគឺ បុព្វបុរសជំនាន់មុនចង់បញ្ជាក់ថា កូនស្រីគឺស្អាតបរិសុទ្ធ រឹងមាំ ស្មោះត្រង់ គ្មានសត្រូវណាអាចបៀតបៀនបានឡើយ។

ផ្កាស្លា មានរូបរាងដុះចេញមកជាគ្រាប់ៗស្រដៀងទៅនឹងគជ់ ត្រូវបានដូនតាជឿថា តំណាងឱ្យការគោរពបូជាដល់ព្រះពុទ្ធ និងការដឹងគុណដល់ម្តាយឪពុក ព្រមទាំងបង។ ចំពោះក្លិនក្រអូបប្រហើរនៃផ្កានេះ គឺតំណាងឱ្យសេចក្តីស្នេហាដ៏ទន់ភ្លន់ និងផ្អែម បង្កប់ដោយភាពរឹងមាំរបស់គូស្រករទាំងពីរ។ ជាមួយគ្នានេះ នៅក្នុងពិធីមង្គលការ គេបានរៀបចំផ្កាស្លារុំជា៣ដុំ ផ្សេងៗគ្នាដាក់នៅក្នុងកែវ ឬ ជើងពានបី សម្រាប់តំណាងដល់ការដឹងគុណចំពោះម្តាយឳពុក និងបង។

ផ្កាស្លាទី១ មានផ្កាចំនួន ២១ទង ត្រូវបានរុំដោយស្លឹកម្លូ ២១សន្លឹក រួចចងផ្អោបដោយអំបោះពណ៌ស ព្រមទាំងដោយផ្លែស្លា ២១ នៅជុំវិញផ្នែកខាងក្រៅបន្ថែមទៀត។ ផ្កាស្លាទី១នេះ ត្រូវបានគេហៅថា ជាផ្កាស្លាច្បង តំណាងឱ្យគុណទាំង១២របស់ឳពុក។
ផ្កាស្លាទី២ ជាដុំដែលមានផ្កាចំនួន ១២ទង រុំដោយស្លឹកម្លូ ១២សន្លឹក ហើយចងផ្អោបចូលគ្នាដោយអំបោះពណ៌ស បន្ទាប់មកត្រូវដោតផ្លែស្លាចំនួន១២គ្រាប់នៅជុំវិញខាងក្រៅ។ ផ្កាស្លាទី២នេះ គេបានហៅថា ជាផ្កាស្លាកណ្តាល ដែលតំណាងឱ្យគុណរបស់ម្តាយ។
ចំណែកផ្កាស្លាទី៣ មានផ្កាចំនួន ៦ទង ត្រូវរុំដោយស្លឹកម្លូចំនួន ៦សន្លឹក បន្ទាប់មកចងដោយអំបោះស និងដោតផ្លែស្លាចំនួន៦ ជុំវិញផ្នែកខាងក្រៅចំនួន៦ ដូចផ្លាស្លាទាំង២ខាងលើដែរ។ ផ្កាស្លាទី៣នេះ ត្រូវបានគេហៅថា ផ្កាស្លាពៅ តំណាងឱ្យគុណរបស់បង៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


