Connect with us

KPT+

ហេតុផល ៥ យ៉ាង បង្ហាញថា អ្នកនិងដៃគូ មិនអាចសាងអនាគតរួមគ្នាបានទេ

បានផុស

នៅ

ការសង្ស័យជារឿយៗកើតឡើង នៅពេលរៀបចំពិធីមង្គលការ ដូចជាមានអារម្មណ៍គួរឲ្យព្រួយបារម្ភថា ការរៀបការមិនមែន​ជា​ការ​ផ្លាស់ប្ដូរ​រ​ដ៏​ត្រឹមត្រូវ​។ នៅពេលដែលជួបប្រទះវា ប្រាកដណាស់ អ្នក​នឹង​មិនស្រួលចិត្ត ហើយភ័យព្រួយកាន់តែខ្លាំងឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​មានការ​សង្ស័យ សូម​មើលលក្ខខណ្ឌទាំង ៥ ខាងក្រោម មាន​ហេតុផល​ដែល​អ្នក​គិត​ថា ​គួរតែ​​លុប​ចោល​អាពាហ៍ពិពាហ៍​បែបនេះ​ហើយ។

១ អ្នក​ប្រាថ្នា​ថា​ គាត់​អាច​ផ្លាស់ប្ដូរ​បាន

អ្នក​ដឹង​ហើយ​ថា ​មាន​របស់​ខ្លះ​នៅ​ក្នុង​ខ្លួន​គាត់​ដែល​មិន​ត្រូវ​ចិត្ត​អ្នក​។ ជាឧទាហរណ៍ គាត់ច្រើន​តែ​និយាយ​ឈ្លើយ ខ្ជិល ចូលចិត្ត​ពិធី​ជប់លៀង អួតអាង និងនិយម​របស់​ប្រេនៗ​ហួស​សមត្ថភាព​ពេក។ ប៉ុន្តែ​អ្នកបិទភ្នែកខ្លួនឯង ​ហើយសង្ឃឹមថាគាត់​នឹង​ចាកចេញ​ពី​ទម្លាប់​អាក្រក់​នេះ ​បន្ទាប់​ពី​រៀបការរួច។ អ្នក​ត្រូវ​យល់ថា​ អាពាហ៍ពិពាហ៍​មិនមែនជារឿង​សាមញ្ញ​ទេ។ វា​នឹង​មាន​ការ​ឡើង​ចុះ​ ដែល​អ្នក​ជួប​ក្នុង​អំឡុង​ពេល​អាពាហ៍ពិពាហ៍ ​​មិន​នឹក​ស្មាន​ដល់ឡើយ។ ដូច្នេះ ចូរ​គិត​ឲ្យ​បាន​ច្បាស់ អ្នក​ដែលយើង​​រៀបការ​ គឺ​ជាមនុស្សដែល​នៅ​ជាមួយយើង​ពេញ​មួយ​ជីវិត។ កុំ​គិត​ថា​អ្នក ឬ​ស្ថានភាព​អាពាហ៍ពិពាហ៍​ អាច​ផ្លាស់ប្ដូរ​វា​បាន។ គាត់​នឹង​ផ្លាស់ប្ដូរ​ លុះ​ត្រា​តែ​បុគ្គល​នោះ​​ចង់​តែ​ប៉ុណ្ណោះ។ អត្តចរិត​គឺជាអ្វីដែលអ្នកគួរគិតសិន មុន​​សម្រេចចិត្ត​ការ​ជាមួយគ្នា។

២ អ្នកនិងគាត់ ​មិន​ដែល​ពិភាក្សា​លម្អិត​អំពី​អនាគត​នៃ​ជីវិត

មនុស្សមួយចំនួនមានការស្ទាក់ស្ទើរ​ ក្នុង​ការ​ពិភាក្សា​អំពី​អនាគត​ច្រើនពេក ដោយសារតែពួកគេមានអារម្មណ៍ថា ​វាបាត់បង់​មនោសញ្ចេតនា​របស់​ពួកគេ។ ពួកគេខ្លាចរារាំងការរំភើប ហើយបញ្ចប់ដោយមិនបានត្រៀមខ្លួន។ ការពិត គូស្នេហ៍​ជាច្រើនបែកគ្នា​ដោយសារតែ​បញ្ហា ដែល​ពួកគេ​មិន​ដែល​ពិភាក្សា​មុន​ពេល​រៀបការ។ ជាឧទាហរណ៍ ទាក់ទង​នឹង​ការ​ចង់​បាន​កូន ការ​ចែករំលែក​តម្លៃ​នៃ​ការរស់នៅ​ជាមួយគ្នា ផែនការ​លំនៅឋាន ដល់​កិច្ចព្រមព្រៀង​ការងារ​ផ្ទះ។ តើ​អ្នក​ចង់​ឲ្យ​អនាគត​ភរិយា​របស់​អ្នក ​នៅ​តែ​ធ្វើ​ការ​ក្នុង​ការិយាល័យ​ទេ? តើ​អ្នក​និង​គាត់​នឹង​ជួល​ផ្ទះ ​ឬ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​អ្នក ​បន្ទាប់​ពី​រៀបការ​ហើយ​? សំណួរ​ទាំងនេះ ​គួរ​តែ​ត្រូវ​បាន​ពិភាក្សា​ មុន​ពេល​រៀបការ​ ដើម្បី​ចៀសវាង​ជម្លោះ​នៅ​ពេល​ក្រោយ។

៣ អ្នក​និង​គាត់​មិន​ដែល​ឆ្លងកាត់​ការ​លំបាក​ជាមួយគ្នា​ទេ

គូស្វាមីភរិយាដែលរៀបការ នឹងចំណាយពេលច្រើនឆ្នាំក្នុងការកសាងគ្រួសារមួយ។ ក្នុង​អំឡុង​ពេល​នេះ​ បញ្ហាជាច្រើននឹងកើតឡើង។ គ្រួសារ ហិរញ្ញវត្ថុ អាជីព សូម្បីតែរឿងតូចតាច ​ដូចជា​ការ​ដាក់​កន្សែង​លើ​គ្រែ​អាច​បង្កបញ្ហា។ ដូច្នេះហើយ អ្នកមិនគួរឆ្លងកាត់បញ្ហាក្នុងជីវិត ហើយ​ដោះស្រាយ​វា​ជាមួយគ្នា​ មុន​នឹង​សម្រេចចិត្ត​រៀបការ​នោះ​ទេ។ គ្រាដ៏លំបាក​ដែលមាន​ក្នុង​ពេល​ណាត់​ជួប គឺជារូបភាពតូចមួយនៃលក្ខខណ្ឌ ដែលនឹងត្រូវ​ប្រឈម​មុខ​នៅពេលរៀបការ។ ប្រសិន​បើ​អ្នក​ធ្លាប់​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក​ ដោយ​គ្មាន​ជម្លោះ​ហិង្សា នោះអ្នក​នឹងមាន​ដើមទុន ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​លក្ខខណ្ឌ​កាន់តែ​ស្មុគស្មាញ។ ម៉្យាងវិញទៀត ប្រសិន​បើរាល់​បញ្ហា​ចេះ​តែ​ធំ​ឡើងៗ ឬអ្នក​តែងតែ​ជ្រើសរើស​ដោះស្រាយ​ដោយ​ខ្លួនឯង តើ​អ្នក​អាច​ក្លាយ​ជា​ដៃគូជីវិត ​នៅ​ថ្ងៃ​អនាគត​ដោយ​របៀបណា?

៤ អ្នកនិងគាត់បានរៀបការដោយហេតុផលខុស

តើ​មូលហេតុ​អ្វី​ ដែល​ធ្វើឲ្យ​​អ្នក​ចង់​រៀបការ? តើ​ពិត​ជា​មក​ពី​អ្នក​និង​គាត់​មែន​ទេ ឬ​មាន​គម្រោង​រៀប​ការ​ដោយ​សារ​តែ​អ្នក​ដទៃ? ប្រសិនបើអ្នករៀបការដោយសារតែ​ឪពុកម្តាយ ក្រុមគ្រួសារ ឬមិត្តភក្តិ​របស់​អ្នក​ចង់ឲ្យ​អ្នករៀបការ នោះអ្នកពិតជាមិនទាន់ត្រៀមខ្លួន​រួចរាល់ ​ដើម្បីរៀបការនោះទេ។ ប្រសិន​បើអ្នកសង្ឃឹមថា ការរៀបការជាមួយគ្រាប់ពូជ​នៃ​សេចក្តីស្រឡាញ់ហើយវា​នឹង​កើនឡើងនោះ ​ឱកាសនេះ​ គឺ​អ្នកខុសទាំងស្រុងហើយ។ វាជាការប្រសើរ ក្នុងការពន្យារពេល​រហូតដល់ស្នេហា​ពិតជា​រីកចម្រើន ហើយ​អ្នក​ត្រៀម​ខ្លួន​ ដើម្បី​រស់នៅ​ជាមួយគ្នា។ រៀបការ​យឺត​ឬ​លឿន​ លែង​សំខាន់ៗ​រៀបការ​ជាមួយ​អ្នកណា ​ដើម្បី​អ្នកណា។

៥ គាត់កុហកអ្នក

ភាពបើកចំហ និងភាពស្មោះត្រង់ គឺជា​មូលដ្ឋាន​គ្រឹះដែលគូស្នេហ៍គ្រប់រូបគួរតែមាន។ ទោះក្នុង​ទម្រង់​បែប​ណា​ក៏ដោយ ភាពមិនស្មោះត្រង់គឺជាបញ្ហាធំ។ ជាពិសេសប្រសិន​បើការកុហក គឺ​នៅក្នុង​ទម្រង់​នៃកិច្ចការមួយ។ ប្រសិនបើគាត់ធ្លាប់ធ្វើ វាទំនងជានឹងកើតឡើងម្តងទៀតនៅពេលណាមួយ។ ប្រហែល​ជា​អ្នក​អាច​អត់ទោស​ការ​កុហក ប៉ុន្តែ​វា​ពិបាក​នឹង​បំភ្លេច​​ណាស់។ កុំ​បណ្តោយ​ឲ្យ​បញ្ហា​នេះ ​ក្លាយ​ជា​បន្លា​ក្នុង​គ្រួសារ។ ដូច្នេះ​គិត​ម្ដង​ទៀត​ថា​តើ​មនុស្ស​ដែល​អ្នក​នឹង​រៀបការ​ ធ្លាប់​ក្បត់​អ្នក​ឬ​អត់? ការ​សង្ស័យ​ ជា​រឿង​ធម្មជាតិ ​ដែល​ធ្លាប់​មាន​មុន​ពេល​រៀប​ការ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិន​បើរឿងទាំង ៥ នេះ​ ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​របស់​អ្នក ការ​ពន្យារពេល ឬ​ការ​លុបចោល​ពិធី​រៀបការ​ ពេលខ្លះអាចជាជម្រើសដ៏ល្អបំផុត។ សូម​ចងចាំ​ទុក​ថា​ អាពាហ៍ពិពាហ៍​មិនមែនជាហ្គេមលេង​មួយឆាវឡើយ​តែវាជាអនាគតទៅ​មុខ​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់​ច្បាស់លាស់​។ មុន​រៀបការ​ សួរ​បេះដូង​ខ្លួនឯង​សិន​ថា ​ចង់​បានអ្វីទៅជាមួយ​ដៃគូ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ វិធី តទល់ ជាមួយស្វាមីពូកែផិតក្បត់

ចុចអាន៖យុវវ័យដែលនៅលីវ នឹងទទួលបានអត្ថប្រយោជន៍ទាំង ១២ នេះក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម