ព័ត៌មានជាតិ
កិច្ចការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនៅរាជធានី ប្រៀបបានកិច្ចការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ១៧ លាននាក់
កិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាង ៣ លាននាក់ ប្រៀបបានទៅនឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ១៧លាននាក់នៅទូទាំងប្រទេសដែរ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងកម្លាំងកម្លាំងប្រដាប់អាវុធទាំង ២ ប្រភេទ នាព្រឹកថ្ងៃទី១៧សីហានេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់អនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិនិងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា ការបើកកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីរំលឹកអោយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំងអស់កុំអោយមើលស្រាលសភាពការណ៍ ព្រោះថាក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហានេះ ពួកគេមិនមែនមកធ្វើបាតុកម្ម ដោយការបញ្ចេញមតិនោះទេ គឺមានគម្រោងប្រើអំពើហឹង្សាតែម្តង។
ដូច្នេះកម្លាំងទាំងអស់ត្រូវតែហ្មត់ចត់បំផុត ពិសេសចំពោះគោលដៅចូលរាជធានីភ្នំពេញ បើមានការសង្ស័យត្រូវឃាត់ខ្លួនសួរនាំនិងធ្វើកំណត់ហេតុអោយបានច្បាស់លាស់។ផ្ទុយទៅវិញបើពិនិត្យឃើញថា ពួកគាត់មានចេតនាចូលមករាជធានីភ្នំពេញដើម្បីធ្វើការរកស៊ីមែននោះ សូមសម្រួលជូនពួកគាត់ភ្លាម។


លោកឃួង ស្រេង បានបន្តទៀតថា អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ពិតជានឿយហត់ខ្លាំងហើយ ក្នុងដំណាក់កាលនេះ តែយើងពិតជាមានមោទនភាពខ្លាំងណាស់ដែរ ដែលបានចូលរួមក្នុងកិច្ចការថែរក្សាសន្តិភាពជូនជាតិនិងប្រជាជន។កិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាង៣លាននាក់ ប្រៀបបានទៅនឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ១៧លាននាក់នៅទូទាំងប្រទេសដែរពី ព្រោះរាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើង៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


