Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន​ពន្ធដារ ចេញ​បំភ្លឺ​ជុំវិញ​មាន​មន្រ្តី​ពន្ធដារ​ចុះ​ប្រមូល​លុយ​ តាម​ហាង​អាជីវកម្ម​នានា

បានផុស

នៅ

នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារបាន​ទទួលព័ត៌មាន​ពាក់ព័ន្ធនឹងករណី​ជនខិលខូច​ ដែលក្លែងបន្លំជាមន្ត្រីពន្ធដារ​ចុះបន្លំប្រមូល​ប្រាក់តាមភោជនីយដ្ឋាន, អាហារដ្ឋាន និង​អាជីវកម្មដ្ឋាន​តូចតាចមួយ​ចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមាន​លិខិត​បេសកកម្មត្រឹមត្រូវ។

ឆ្លើយតបនឹងករណីនេះ អគ្គនាយកដ្ឋានពន្ធដារ​បញ្ជាក់ជូនថា ករណី​ខាងលើ​នេះគឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមាន​ការភ័ន្ត​ច្រឡំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គលជាបក្សពួកជនខិលខូចមួយចំនួនតូច​នោះតែប៉ុណ្ណោះ។

បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ​បាន​អះអាង​ថា ​ពុំមាន​គោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះឡើយ។

អគ្គនាយកដ្ឋានពន្ធដារជម្រាបជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅជ្រាប​ថា ដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារ​បានវិវត្តខ្លួន​ជារដ្ឋបាល​សារពើពន្ធឌីជីថល (Digital Tax Administration) ដែល​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូល​ចំណូលពន្ធ​យ៉ាង​មានប្រសិទ្ធភាព សមស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ការប្រកាសនិងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែ​អាចប្រើប្រាស់​ប្រព័ន្ធ​និង​កម្មវិធីតាមបច្ចេកវិទ្យា​ព័ត៌មាន និងការទូទាត់តាមរយៈធនាគារឬតាមអនឡាញ​ដោយផ្ទាល់​តែ​ម្តង ក្នុងនោះជា​អាទិ៍មាន ប្រព័ន្ធគ្រប់គ្រងការ​ប្រកាសពន្ធ​អាជីវកម្មតាមអនឡាញ (E-filing), ប្រព័ន្ធ​គ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (TOI E-filing), កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Pre-filing app), ប្រព័ន្ធ​គ្រប់គ្រង​បង់ប្រាក់ពន្ធតាមអនឡាញ (E-payment system)។

ទន្ទឹមនឹងការរៀបចំនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ និង​កម្មវិធីដើម្បីគ្រប់គ្រងនិងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំប្រព័ន្ធ និង​កម្មវិធី​ដើម្បីសម្រួលលើការផ្តល់សេវាជូនអ្នកជាប់ពន្ធក្នុងការអនុវត្ត​កាតព្វកិច្ចសារពើពន្ធ ជាពិសេស កម្មវិធីទូរស័ព្ទដៃ​ត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) ដែលផ្តល់លទ្ធភាព​យ៉ាង​ពិសេសជូនដល់អ្នកជាប់ពន្ធ អាចធ្វើការត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ត្រីដើម្បីបញ្ជាក់អត្តសញ្ញាណ​ជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារពិតប្រាកដ ដោយគ្រាន់តែស្ទែនលើបារកូដ QR កូដ លើ​លិខិតឬប័ណ្ណសម្គាល់ខ្លួន អាចទទួលបានព័ត៌មានភ្លាម, ត្រួតពិនិត្យបង្កាន់​ដៃបង់ប្រាក់ពន្ធ​ថា​ពិតជាបង្កាន់​ដៃ​ត្រឹមត្រូវឬទេ, តាមដាននិងត្រួតពិនិត្យដំណើរការឯកសារ និងអត្ថប្រយោជន៍​ផ្សេងៗ​ទៀតជាច្រើន។

អគ្គនាយកដ្ឋានពន្ធដារអំពាវនាវដល់ អ្នកជាប់ពន្ធក៏ដូចជាប្រជាពលរដ្ឋទូទៅប្រុងប្រយ័ត្ន និងសូមពិនិត្យឱ្យបានច្បាស់លាស់​ក្នុងករណីមានបុគ្គលណា ​ដែលមិនមាន​ឯក​សណ្ឋានមន្ត្រីពន្ធដារ និងមិនមានប័ណ្ណសម្គាល់ខ្លួនត្រឹមត្រូវ ចុះតាមអាជីវកម្មដ្ឋាន​របស់​អស់លោក លោកស្រី ក្នុងគោលដៅប្រមូលប្រាក់ ពិសេសលើកឡើងថាប្រមូលប្រាក់ពន្ធ និងដោយគ្មាន​លិខិតបេសកកម្ម​និងបញ្ជាក់ពីអង្គភាពច្បាស់លាស់ ដែលអាច​ផ្ទៀងផ្ទាត់បានដោយកម្មវិធីទូរស័ព្ទ​ដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) បុគ្គល នោះគឺពុំមែនជាមន្ត្រីរបស់​អគ្គនាយកដ្ឋានពន្ធដារនោះឡើយ។

ក្នុងករណីនេះ អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់អ្នកជាប់ពន្ធក៏ដូចជាប្រជាពលរដ្ឋទូទៅចូលរួម​សហការ​ជាមួយ​អគ្គនាយកដ្ឋានពន្ធដារ ដោយផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ១២៧៧ (ឥតគិតថ្លៃ) ដើម្បីអគ្គនាយកដ្ឋានពន្ធដារ​ពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់លើករណីនោះ ឬជូនដំណឹង និង​ដាក់ពាក្យប្ដឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចំពោះករណីក្លែងបន្លំនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម