Connect with us

ព័ត៌មានជាតិ

ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យទីតាំងដំឡើងរ៉ាដាថ្មីនៅព្រលានយន្តហោះតាខ្មៅ

បានផុស

នៅ

ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោករដ្ឋលេខាធិការ ចាន់ ស៊ីណាត​ បានចុះពិនិត្យ​ទីតាំង​​សម្រាប់ដំឡើងរ៉ាដាថ្មី នៅក្នុងភូមិសាស្ត្រអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរចុះពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤​ ដឹកនាំដោយលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង។

បើតាមការឱ្យដឹងពីលោក​រដ្ឋលេខាធិការ​បាន គឺការដំឡើង​ប្រព័ន្ធរ៉ាដាថ្មីនេះពិតជាមានសារសំខាន់បម្រើឱ្យការគ្រប់​គ្រង​ធនធានទឹក និងឧតុនិយម ប្រកបដោយស័ក្ដិសិទ្ធិភាពខ្ពស់ ក្នុងភូមិសាស្រ្តអាកាសយានដ្ឋានអន្តរជាតិតេជោ​ ក្នុង​ស្រុកស្អាង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

គួររម្លឹកថា​ ក្នុង​កិច្ចប្រជុំត្រីភាគី​ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ​ ​រវាងក្រសួងធនធានទឹក និង​ឧតុនិយម​ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង​ក្រុមហ៊ុន OCIC បានឯកភាពគ្នា​អនុវត្ត​​​តាមផែនការការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុង​ការសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅបរិវេណអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ ក្នុងភូមិសាស្ត្រខេត្តកណ្តាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម