ព័ត៌មានជាតិ
គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី នឹងទស្សនកិច្ចនៅកម្ពុជា សប្តាហ៍ខាងមុខនេះ
គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាខេត្តព្រះសីហនុ នៅសប្តាហ៍ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ វិស័យអន្តោប្រវេសន៍ និងការពង្រឹងសន្តិសុខ ជាមួយកម្ពុជា។
នេះបើតាមលោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងជូនសារតាំងជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែ
សីហា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា។

បើតាមលោក ដឺរិក ស្ថានទូតអូស្រ្តាលី ធ្លាប់បានធ្វើការដោះស្រាយជាមួយនឹងភាគីកម្ពុជា ក្នុងការប្រយុទ្ធនឹងគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មដែលមានការចាត់តាំង និងអន្តោប្រវេសន៍ខុសច្បាប់ ដោយជួយបណ្តុះបណ្តាល និងកសាងសមត្ថភាពរបស់ភាគីកម្ពុជា ពិសេស នៅក្នុងវិស័យអន្តោប្រវេសន៍ ។ យ៉ាងណាមិញ ក្នុងជំនួបនោះ លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនោះទេ។
ក្រៅពីវិស័យការពារជាតិ លោកឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរពីកិច្ចសហប្រតិបត្តិការនានា ពិសេស នៅក្នុងវិស័យអភិបាលកិច្ច បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីឱ្យកម្ពុជា ទទួលបានជោគជ័យថែមទៀត។
ឯកអគ្គរាជទូត ក៏បានប្តេជ្ញានឹងបំពេញបេសកកម្មការទូត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវលទ្ធផលផ្លែផ្កា ចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន មានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែប្រសើរ ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណឯកឧត្តមអគ្គរាជទូត ចំពោះសេចក្តីរាយការណ៍អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី។ សម្តេចតេជោ ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលលីទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអាស៊ាន។
សម្តេចតេជោ បានរំឭកថា ប្រទេសកម្ពុជា ចងចាំ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយប្រទេស អូស្រ្តាលី ដោយសារតែអូស្រ្តាលី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា មុនគេក្នុងឆ្នាំ១៩៥២ គឺមុនពេលកម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ ទៅទៀត។ សម្តេចគូសបញ្ជាក់ថា៖«អូស្រ្តាលី ក៏ជាប្រទេសនាំមុខប្រកាសមិនទទួលស្គាល់ពួកខ្មែរក្រហម ក្នុងអង្គការសហប្រជាជាតិផងដែរ ខណៈប្រទសធំៗមួយចំនួន ដែលអួតអាងពីប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស តែទទួលស្គាល់ពួកខ្មែរក្រហមទៅវិញ»។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា មិនមានប្រទេសច្រើនទេក្នុងពិភពលោក ដែលយល់ព្រមសហការជាមួយប្រទេសផ្សេងតាក់តែងសៀវភៅ ស ការពារជាតិ ប៉ុន្តែប្រទេសយើងទាំងពីរគឺទុកចិត្តគ្នា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


