Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ការដុតបញ្ឆេះកំហឹងឱ្យពលរដ្ឋឈ្លោះគ្នា មិនហៅថាស្នេហាជាតិនោះទេ

បានផុស

នៅ

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការដុតបញ្ឆេះកំហឹងឱ្យពលរដ្ឋឈ្លោះគ្នា មិនហៅថាស្នេហាជាតិនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»  នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «ប្រសិនបើយើងជាមនុស្ស ដែលទៅដល់ទីណានិយាយតែបង្កាច់បង្ខូច បន្ទាបបន្ថោកប្រទេសខ្លួនឯង ហើយធ្វើគ្រប់បែបយ៉ាងកុំឱ្យអ្នកទេសចរ ឬអ្នកវិនិយោគមកលេងប្រទេសរបស់ខ្លួនឯងនោះ មិនមែនជាមនុស្សដែលមានប្រយោជន៍សម្រាប់ជាតិនោះទេ»។ លើសពីនេះ ការដុតបញ្ឆេះកំហឹង ធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងខឹងរាជរដ្ឋាភិបាល ធ្វើឱ្យទេសចរមិនមកលេងស្រុក ធ្វើឱ្យអ្នកវិនិយោគមិនមកវិនិយោគប្រទេសខ្លួនឯង ក៏មិនហៅថាជាការស្នេហាជាតិនោះដែរ។

លោកថា យុវជនត្រូវធ្វើខ្លួនឱ្យក្លាយជាមូលធនមនុស្ស ដូចដែលរាជរដ្ឋាភិបាលចង់បាន ដើម្បីផលប្រយោជន៍ជាតិ និងជាមនុស្សមានតម្លៃសម្រាប់ជាតិ។ មនុស្សដែលមានប្រយោជន៍សម្រាប់ជាតិ ជាមនុស្សដែលមានសមត្ថភាព មានឆន្ទៈខ្លាំងក្លា ធ្វើការងារបានលឿរហ័ស ចេះសម្របខ្លួនជាមួយអ្នកជិតខាង ជាមួយសង្គម ក្រុមគ្រួសារ ធ្វើការចុះសម្រុងជាមួយអ្នកដ៏ទៃ ហើយធ្វើការប្រកបដោយប្រសិទ្ធភាព និងផលិតភាពខ្ពស់។

ចំណែក មនុស្សដែលមានតម្លៃសម្រាប់ប្រទេសជាតិ គឺជាមនុស្សដែលទៅដល់ទីណាតែងតែលើកមុខមាត់ប្រទេសជាតិ លើកកិត្តិយស សេចក្តីថ្លៃថ្នូ ការអភិវឌ្ឍរីកចម្រើនក្នុងប្រទេស រួមទាំងអ្វីដែលល្អៗដែលកើតមានក្នុងប្រទេសរបស់ខ្លួន លើកស្ទួយកិត្យានុភាពជាតិមោទនភាពជាតិ។ មិនថាទៅដល់ទីណាពួកគេតែងលើកទង់ជាតិរបស់ប្រទេសនៅទីនោះ ដើម្បីបង្ហាញឱ្យបរទេសឃើញថា ប្រទេសកម្ពុជាមានអ្វីដែលល្អ គួរជាទីទាក់ទាញ ដែលអ្នកទេសចរគួរទៅលេង និងបោះទុនវិនិយោគ។

លោកបានបន្ថែមថា «សង្គមណាក៏ដោយក៏មានបញ្ហាដែរ តែសំខាន់យើងខ្លួនឯងដែលជាមូលធនមនុស្ស ជាយុវជនត្រូវចូលរួមបំពេញបន្ថែមដើម្បីកែលម្អចំណុចខ្វះខាត និងជួយបំពេញបន្ថែមឱ្យសង្គមមានការវិវត្តន៍កាន់តែល្អប្រសើរ» ហើយនេះគឺជាការចូលរួមចំណែកដ៏សំខាន់មួយ៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ផឹកស្រាបណ្តាលឱ្យប៉ះពាល់ថ្លើម លំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីក

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយឯកសារសំខាន់ៗ៣ ផ្តល់ព័ត៌មានពីទីផ្សារ និងឱកាសការងារសម្រាប់យុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា៖​ ចំនួនសត្វព្រៃធ្លាក់ចុះ ៧៣ ភាគរយក្នុងរយៈពេល​៥០ឆ្នាំចុងក្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចំនួនអ្នកស្លាប់នៅលីបង់កើនឡើង ខណៈរដ្ឋ​អារ៉ាប់​​​កំពុង​​ប្រឹងប្រែង​​​ដើម្បី​​បទឈប់បាញ់​

ជីវិតកម្សាន្ដ២ ម៉ោង មុន

សាយ ៖ MGI ជាវេទិកាផ្លាស់ប្តូរចែករំលែកវប្បធម៌ ជៀ សវាងការប្រែក្លាយទៅជាវេទិកាជម្លោះ

Sokha Hotels

ព័ត៌មានពេញនិយម