ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ សម្អាតលើស្ពានអាកាសថ្មើរជើងជាប្រចាំ ដើម្បីបរិស្ថានស្អាត
ស្ពានអាកាសថ្មើរជើង ពីរខ្សែ នៅលើកំណាត់ផ្លូវជាតិលេខ ៤ ទល់មុខសាលាបឋមសិក្សា ហ៊ុន សែន ជម្ពូវ័ន និងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ មានសោភ័ណភាពល្អ ស្អាត ខ្យល់អាកាសបរិសុទ្ធ ដោយសារអាជ្ញាធរយកចិត្តទុកដាក់ តែងតែសម្អាតជាប្រចាំ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា កន្លងមក ទីតាំងលើស្ពានអាកាសថ្មើរជើងខាងលើ ដោយសារតែមានក្រុមហ៊ុនឯកជនផ្សេងៗ យកស្លាកប៉ាណូផ្សាយពាណិជ្ជកម្មមកដាក់បិទបាំងជិតទាំងសងខាង ធ្វើឲ្យមើលមិនឃើញមនុស្សនៅខាងលើស្ពាន ងាយស្រួលដល់ជនអនាថា និងក្រុមក្មេងជក់ថ្នាំញៀនមកសំងំនៅទីនោះ ពេលខ្លះមានការបន្ទោបង់ដាក់ថែមទៀត ប៉ះពាល់បរិស្ថាន គ្មានអនាម័យ គ្មានមនុស្សដើរឆ្លងកាត់។
លោកបន្តថា ដោយសារតែឃើញបែបនេះ អាជ្ញាធរ ក៏បានស្នើទៅម្ចាស់ក្រុមហ៊ុនឯកជនដែលបានដាក់ផ្ទាំងប៉ាណូទាំងនោះឲ្យដកចេញវិញ។ ក្នុងនោះ កម្លាំងអាជ្ញាធរ បានសហការជាមួយខាងប្រធានផ្សារជម្ពូវ័ន ដើម្បីរៀបចំសណ្ដាប់ធ្នាប់ សំអាតជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះ ក៏បានដាក់កម្លាំងចាំឃ្លាំមើល និងដេញក្រុមអនាថាទាំងនោះមិនឲ្យមកទីនោះទៀត។

ជារៀងរាល់ថ្ងៃ ឃើញថា មានសិស្សានុសិស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃ បានធ្វើដំណើរ និងនិមន្ត ឆ្លងកាត់ទីនោះជាច្រើន ដោយសារសោភ័ណភាពល្អប្រសើរ បរិស្ថានស្អាត៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


