Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំៗចំនួន៧ នឹងប្រកាសផ្តល់ឱកាសការងារ​ ២៧៤ កន្លែងសម្រាប់យុវជនក្នុងវេទិកាការងាររបស់ NEA

បានផុស

នៅ

ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៧៤ កន្លែង សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទាំង៧ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chockchey Finance, ក្រុមហ៊ុន Land &Home, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន InvestM, ក្រុមហ៊ុន AC និងក្រុមហ៊ុន CBS។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយក្នុងការជ្រើសរើសបុគ្គលិក និងបានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនដូចជា វេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៍ការងារថ្នាក់ជាតិជាដើម។ លោកស្រី វណ្ណារី បញ្ជាក់ថា «មូលហេតុដែល AMK បន្តសហការជាមួយ NEA ជាប្រចាំនេះ គឺដោយសារ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយពីតម្រូវការជ្រើសរើសបុគ្គលិករបស់យើងបានយ៉ាងទូលំទូលាយទៅដល់សាធារណជនពិសេសអ្នកស្វែងរកការងារធ្វើ»។

លោកស្រីបន្តថា សម្រាប់វេទិកាការងារនាថ្ងៃស្អែកនេះ AMK នឹងនាំយកឱកាសការងារជាង ១០០កន្លែង សម្រាប់អ្នកដែលចង់ស្វែងរការងារធ្វើនៅតាមបណ្តាសាខារបស់ AMK។ លោកស្រីសង្ឃឹមថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។

វេទិកាការងារនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជន សិស្ស/និស្សិត ក្នុងការដាក់ពាក្យស្វែងរកការងារ និងសម្ភាសការងារជាមួយតំណាងក្រុមហ៊ុនធំៗនៅមួយកន្លែងភ្លាមៗតែម្តង។

យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង៧ នេះបានដោយងាយស្រួល។

ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម