ព័ត៌មានជាតិ
លោក ហួត ហាក់ ក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលដូរជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ
រាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយផ្លាស់ប្តររដ្ឋមន្ត្រីចំនួន ២រូប គឺលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

តាមរយៈការបោះឆ្នោតដោយសមាជិក-សមាជិការដ្ឋសភា បានផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងដល់លោក ហួត ហាក់ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ហើយលោក សុខ សូកេន ត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ការសម្រេចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិក-សមាជិករដ្ឋសភាសរុប ១០៦រូប ព្រមទាំងមានវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជាពេលនេះ ខណៈដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ទើបតែចូលកាន់តួនាទីបានជាង១ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


