ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ នៅភូមិទួលពង្រ
ផ្លូវលំមួយខ្សែដែលរងការខូចខាតទ្រុឌទ្រោមសម្បុកមាន់ជាយូរមកហើយ ពិបាកដល់ប្រជាពលរដ្ឋប្រកបរបរ និងធ្វើដំណើរ ពេលនេះត្រូវបានអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយ ដើម្បីងាយស្រួលធ្វើដំណើរឡើងវិញ។

កន្លងមក ផ្លូវខាងលើនេះរងការខូចខាតទ្រុឌទ្រោមខ្លាំង ពេលភ្លៀងមកម្តងៗ ផ្លូវរអិល ជង្ហុកតូច-ធំ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាប្រកបរបរផ្សេងៗ។
ដោយមានមតិដឹកនាំពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះពិនិត្យចាក់ថ្ម និងឈូសឆាយពង្រាបថ្ម តាមបណ្ដោយផ្លូវលំមួយខ្សែ ស្ថិតនៅក្រុម ៥ ភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ មានប្រវែងប្រហែល ៤០០ ម៉ែត្រ ដោយប្រើប្រាស់ថវិកា ផ្ទាល់របស់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


