ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបដាក់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន៦ទីតាំងរឹតបន្តឹងការចម្លងរីករាលដាលនៃមេរោគកូវីដ-១៩
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាម នៅថ្ងៃទី៩ខែមីនា ឆ្នាំ២០២១នេះថា អាជ្ញាធរខេត្តបានសម្រេចដាក់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន៦ទីតាំងនៅក្នុងខេត្តសៀមរាប ដែលជាច្រកសំខាន់ៗ ដើម្បីរឹតបន្តឹងនៃការរីករាលដាលមេរោគកូវីដ១៩។

លោកអភិបាលខេត្តបន្តថា សូមស្នើឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់សហការជាមួយក្រុមការងារនៃមន្ទីរសុខាភិបាល ទីតាំងទី១នៅស្រុកជីក្រែងផ្លូវជាតិលេខ៦ ព្រំប្រទល់ជាប់ស្រុកស្ទោង ខេត្តកំពង់ធំ។ ទី២ ពីផ្លូវជាតិលេខ៦៨ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មកស្រុកស្រីស្នំ ។ ទី៣ស្រុកក្រឡាញ់ផ្លូវជាតិលេខ៦ព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ។ ទី៤ផ្លូវ៦៤ពីខេត្តព្រះវិហារ មកខេត្តសៀមរាប។ទី៥ផ្លូវជាតិលេខ៦៧ពីស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ព្រំប្រទល់និងខេត្តសៀមរាប។ ទី៦ ផ្លូវជាតិលេខ៦៣ ជាផ្លូវទឹកពីភ្នំក្រោម ចូលមកក្រុងសៀមរាប។
លោកអភិបាលខេត្តសៀមរាប បញ្ជាក់ថា យើងដាក់ប៉ុស្តិ៍ទាំង៦នេះ គឺមិនមែនបិទមិនឲ្យចូលទេ គឺក្នុងន័យស្រង់ទិន្នន័យសួរនាំ តើអ្នកធ្វើដំណើរនោះមានគោលដៅទៅណាខ្លះ តែបើមានមកពីខេត្តដែលមានហានិភ័យ ដូចជារាជធានីភ្នំពេញ,ព្រៃវែង,កំពង់សោម ត្រូវតែនាំខ្លួនយកមកធ្វើចត្តាឡីស័ក្ត និងពិនិត្យសំណាក បើសិនជាមកពីខេត្តផ្សេងៗក៏ត្រូវពិនិត្យមើលកម្ដៅ និងស្កេន ខ្យូ អកូដ qr code។ក្នុងនោះអាជ្ញាធរខេត្តនឹងឲ្យក្រុមការងារខេត្តរៀបចំQR code នៅតាមបណ្ដាប៉ុស្ដិ៍នីមួយៗដើម្បីងាយ ស្រួលសម្រាប់ធ្វើការថែមទៀត។

លោកអភិបាលខេត្តបញ្ជាក់ទៀតថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ មិនមែនការបិទច្រករឺក៏បិទខេត្តដ៏ទៃក្នុងការចូលមកខេត្តសៀមរាបនោះទេ ក៏ប៉ុន្តែវាចាំបាច់ត្រូវតែរៀបចំការបង្ការបន្ថែមទៀតនូវហា និភ័យ ដែលនឹងអាចចូលមកខេត្តសៀមរាប៕
អត្ថបទ ៖ កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


