ព័ត៌មានជាតិ
អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានដាក់គ្រឿងចក្រឈូសឆាយផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដែលរងការខូចខាតទ្រុឌទ្រោម ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរនារដូវវស្សា។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា ផ្លូវលំមួយខ្សែខាងលើនេះមានជង្ហុកច្រើន សម្បុកមាន់ ពិបាកដល់ប្រជាពលរដ្ឋប្រកបរបរផ្សេងៗ និងធ្វើដំណើរ ទើបលោកដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្ដែង ហើយបានដាក់គ្រឿងចក្រឈូសពង្រាបដីឱ្យស្មើ រួចចាក់ថ្មគ្រួសក្រាលពីលើ ដើម្បីឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរមួយគ្រាសិននារដូវវស្សានេះ។
លោក វ៉ា សាវឿន ចៅសង្កាត់ បានបន្តទៀតថា ផ្លូវខាងលើ មានប្រវែងទទឹង ៨ ម៉ែត្រ បណ្ដោយ ៣៥០ ម៉ែត្រ និងជាគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងរបស់សង្កាត់ នាឆ្នាំ ២០២៥ ខាងមុខនេះ៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


