ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ប្រាប់ដល់ប្រជានេសាទប្រុងប្រយ័ត្នខ្ពស់ ការចេញទូកទៅសមុទ្រអំឡុងរដូវវស្សា
អភិបាលរងខេត្តកោះកុង បានប្រាប់ដល់ប្រជានេសាទនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការចេញទូកទៅសមុទ្រ អំឡុងរដូវវស្សា ដោយងាយប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ។

នេះជាការក្រើនរម្លឹករបស់ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ក្នុងពិធីប្រគល់បណ្ណ និងសៀវភៅពិនិត្យលក្ខណៈបច្ចេកទេសជលយានជូនដល់ប្រជាពលរដ្ឋចំនួន ១១០ គ្រួសារ ក្នុងមូលដ្ឋានស្រុកស្រែអំបិល កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ថ្មីៗ នេះ។
លោកស្រីអភិបាលរងខេត្ត ក៏សូមឲ្យប្រជានេសាទភ្ជាប់ប្រព័ន្ធប្រកាសអាសន្នដែលមានលេខ ១២៩៤ ដើម្បីអាចដឹងទុកជាមុនអំពីការប្រែប្រួលអាកាសធាតុ។ ជាក់ស្ដែងរាល់មានសភាពការណ៍អំពីគ្រោះមហន្តរាយណា ប្រព័ន្ធនឹងផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋដែលបានភ្ជាប់ឲ្យមានការប្រុងប្រយ័ត្ន។

ដោយឡែកសម្រាប់ការប្រគល់បណ្ណ និងសៀវភៅពិនិត្យលក្ខណៈបច្ចេកទេសជលយានជូនដល់ប្រជាពលរដ្ឋចំនួន ១១០ គ្រួសារ ត្រូវបាន លោកស្រី អ៊ី នារីនេត គូសបញ្ជាក់ថា ស្រុកស្រែអំបិល ជាស្រុកចុងក្រោយហើយដែលទទួលបានប័ណ្ណជលយាន និងសៀវភៅពិនិត្យលក្ខណៈយាន ក្រោយពីពលរដ្ឋអ្នកនេសាទនៅក្រុង-ស្រុកចំនួន ៦ ផ្សេងទៀត បានចុះបញ្ជី ទូក នាវា និងកប៉ាល់ ចប់ជាស្ថាពរ។
តំណាងលោកស្រី មិថុនា ភូថង លោកស្រីអភិបាលរងខេត្តកោះកុង ក៏ស្នើដល់ប្រជានេសាទគ្រប់រូប ប្រើប្រាស់ឧបករណ៍នេសាទតាមច្បាប់កំណត់ដែលផ្ទុយការហាមឃាត់អាចបំផ្លាញដល់ធនធានជលផល និងធនធានធម្មជាតិ។ បន្តចូលរួមអភិរក្សធនធានជលផលដែលកំពុងមានឲ្យបានគង់វង្ស និងកុំចេញទៅនេសាទទាំងអាកាសធាតុមានព្យុះភ្លៀងផងដែរ។

គួរជម្រាបថា ការចុះបញ្ជីជលយាននេះ ក្រុមការងារខេត្ត និងមន្ទីរពាក់ព័ន្ធ បានបង្កលក្ខណៈងាយស្រួលដល់ប្រជានេសាទដល់ក្បែរលំនៅឋានតែម្ដង ដើម្បីកាត់បន្ថយចំណាយពេលវេលា ថវិកា និងសម្រួលរាល់ការលំបាករបស់ពួកគាត់ ដោយជំនួសមកវិញផ្តល់ជូនភាពស្របច្បាប់។
អ្នកស្រី ពោល ទេវ និងលោក ពៅ ធឿន ជាប្រជានេសាទដែលបានទទួលបណ្ណជលយាន យល់ថា ការចុះបញ្ជីទូកនេះជាភាពស្របច្បាប់មួយក្នុងនាមជាប្រជាពលរដ្ឋអ្នកនេសាទ ដោយសារវាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។ ម្យ៉ាងទៀត ពួកគាត់ក៏លែងសូវបារម្ភពេលចុះទៅនេសាទនៅសមុទ្រម្តងៗ ខណៈមានឯកសារត្រឹមត្រូវតាមច្បាប់កំណត់ដោយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


