Connect with us

ព័ត៌មានជាតិ

សាធារណជន និង​ ក្រុមគ្រួសារកីឡាចាប់អារម្មណ៍លើ App Nodrug របស់​អាជ្ញាធរ​ជាតិ​​ប្រឆាំង​គ្រឿងញៀនច្រើនកុះករ

បានផុស

នៅ

ភ្នំពេញ ៖ រយៈ​ពេល​ពីរ​ថ្ងៃ​ នៃព្រឹត្តិការណ៍ប្រកួតយុទ្ធគុណ​ចម្រុះបុរាណខ្មែរ ដណ្ដើម​ពានរង្វាន់​សម្ដេចបវរធិបតី គឺថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារ​របស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំ​ដោយឧត្តមសេនីយ៍ឯក លឹម តុងហួត បានចុះធ្វើការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន App NoDrug៖ https://nodrugsnacd.com/download និងការទាញយកApp NoDrug មកប្រើប្រាស់​ដល់​សាធារណជន និង​គ្រួសារកីឡានៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានអនុគណៈកម្មការជំរុញការប្រើប្រាស់និងបង្កើតមាតិកាបានប្រាប់ឲ្យដឹងថា សាធារណជនក៏ដូចជាក្រុមគ្រួសារកីឡាករកីឡាការិនីដែលបានចូលរួមប្រកួតនិងគាំទ្រក្នុងព្រឹត្តិការណ៍ខាងលើមានការចាប់អារម្មណ៍ពីអត្ថប្រយោជន៍ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានបំពាក់នៅមុខងារសំខាន់ៗជាច្រើនរួមមានចំណេះដឹងទូទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពិសេសមុខងាររាយការណ៍ដោយរក្សាការសម្ងាត់និងទទួលបានការដោះស្រាយដោយប្រសិទ្ធភាពរាល់ករណីគ្រឿងញៀនហើយពួកគាត់បានទាញយកApp NoDrug មក​ប្រើប្រាស់​និងបន្តផ្សព្វផ្សាយដល់សមាជិក​ក្រុមគ្រួសាររបស់ពួកគាត់​ឱ្យចូលរួមប្រើប្រាស់App Nodrug ទាំងអស់គ្នា។

ឧត្តម​សេនីយ៍ឯក​លឹម តុងហួត បន្ថែមថាព្រឹត្តិការណ៍ខាងលើនេះនឹងបន្តរហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅ​ពហុកីឡាដ្ឋានជាតិអូឡាំពិក​ ហើយ​ក្រុមការងារ​របស់​លោក​នឹង​បន្ត​ផ្សព្វផ្សាយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម