ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃឱ្យមន្ត្រីជំនាញបន្តដោះស្រាយបញ្ហាពលរដ្ឋ ដែលលើកឡើងក្នុងទំព័រហ្វេសប៊ុក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តជំរុញឱ្យមន្ត្រីជំនាញក្រោមឱវាទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំប្រឹងប្រែងដានតាម និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាចម្ងល់នានារបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងទំព័រហ្វេសប៊ុកឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដូច្នេះថា៖«ខ្ញុំសូមលើកទឹកចិត្ត និងសូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងទំព័រហ្វេសប៊ុក ខិតខំប្រឹងប្រែង និងសហការគ្នាបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត»។ ប៉ុន្តែ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសុំការយល់យោគអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះករណីមួយចំនួន ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់។

បើតាមរបាយការណ៍ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់លោក ស សុខា និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋចំនួន ៥៨២គណនី។ ក្នុងនោះ មតិយោបល់របស់ប្រជាពលរដ្ឋចំនួន ១៨៤គណនី បានលើកឡើងជាធាតុចូលជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញផ្សេងៗដើម្បីជ្រាប ក៏ដូចជាការកែលំអរក្នុងការងារប្រចាំថ្ងៃក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ ក្រុមការងារ ក៏បានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២៧៤គណនី និង ១២៤គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។
ប្រមុខក្រសួងមហាផ្ទៃ បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយដ៏សំខាន់ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


