ព័ត៌មានជាតិ
ក្រសួងនឹងដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំតាមអនឡាញជំនាន់ទី៣នៅពាក់កណ្តាលខែក្រោយនេះ
ក្រសួងអប់រំ យុវជន និងកីឡាបាន កែលម្អប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំតាមអនឡាញ សម្រាប់ការបញ្ចូលទិន្នន័យអប់រំដោយផ្ទាល់ពីសាលារៀនដែលនឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។

នៅក្នុងសេចក្តីណែនាំស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងព័ត៍មានអប់រំឆ្នាំសិក្សា២០២៤-២០២៥ ក្រសួងអប់រំបានឱ្យដឹងថា ប្រព័ន្ធដែលបានកែលម្អនេះ(entryemis.moeys.gov.kh) ត្រូវបានធ្វើបច្ចុប្បន្នកម្មស្របតាមតម្រូវការថ្មីៗ
និងមានលក្ខណៈពិសេសដូចជា ការកត់ត្រាទិន្នន័យសិស្សតាមថ្នាក់ ចំនួនថ្នាក់រៀន បន្ទប់រៀន គ្រូបង្រៀន រាប់ទាំង បុគ្គលិកមិនបង្រៀន និងអគារនៅកម្រិតសាលារៀន ជាពិសេសការកត់ត្រាទិន្នន័យនេះ នឹងជួយដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ។
ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ ឯកជន និងមត្តេយ្យសិក្សាសហគមន៍បញ្ចូលទិន្នន័យ ព្រមទាំងអាចរៀបចំនូវតារាងស្ថិតិ និងសូចនាករអប់រំ សំខាន់ៗសម្រាប់ប្រើប្រាស់ផ្ទៃក្នុង និងការទាញទិន្នន័យ
ដើម្បីរៀបចំរបាយការណ៍ផ្សេងៗផងដែរ។

ក្រសួងអប់រំបានបញ្ជាក់ថា ចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈទាំងអស់ត្រូវយកចិត្តទុកដាក់លើការបំពេញតារាងចំនួនសិស្សតាមថ្នាក់ (ភារាងសម្រាប់គ្រូឈរថ្នាក់ ឬបន្ទុកថ្នាក់) ដើម្បីទទួលបានទិន្នន័យ និងព័ត៌មានជាក់ស្តែងនៅក្នុងថ្នាក់រៀននីមួយៗ ដោយផ្តោតលើព័ត៌មានសិស្ស៖ ១.សិស្សថ្មី, សិស្សឡើងថ្នាក់, សិស្សត្រួតថ្នាក់ ២. សិស្សជនជាតិដើមភាគតិច ៣.សិស្សជួបការលំបាក (សិស្សពិការ, សុខភាពសិស្ស, អាហារូបត្ថម្ភ) ៤.សិស្សទទួលបានកិច្ចអន្តរាគមន៍ និងប្រឹក្សាយោបល់។
ព័ត៌មានគ្រូ៖ ១. ឈ្មោះគ្រូ ២.កម្រិតវប្បធម៌ ៣. ចំនួនឆ្នាំបម្រើការងារ ៤. ប្រភេទក្របខ័ណ្ឌ(រដ្ឋកិច្ចសន្យាថ្នាក់គួប)។
ជាមួយគ្នានេះដែរគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈទាំងអស់ត្រូវប្រមូល និងគ្រប់គ្រងព័ត៌មានស្តីពីស្ថានភាពជាក់ស្តែង នៅក្នុងសាលារៀន និងបន្ទប់រៀនជាពិសេសថ្នាក់រៀន ដូចជាចំនួនសិស្សរៀនក្នុងថ្នាក់រៀននីមួយៗ គ្រូបង្រៀននៅ
តាមថ្នាក់រៀននីមួយៗ។

ការគ្រប់គ្រងព័ត៌មានតាមថ្នាក់រៀនបានល្អិតល្អន់នឹងជួយដល់ការដោះស្រាយបញ្ហាលើស ខ្វះគ្រូបង្រៀន ការពង្រាយគ្រូ ទំហំថ្នាក់រៀនលើសពី៥០នាក់ក្នុង១ថ្នាក់ និងកត្តាប៉ះពាល់ដល់គុណភាពនៃការសិក្សា របស់សិស្សដទៃទៀត ដូចជាការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មីជាដើម។ល។
ក្នុងន័យនេះ ក្រសួងនឹងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SMIS) ចំពោះសាលារៀនដែលមានសក្តានុពលគ្រប់គ្រាន់ និងមានតម្រូវការប្រើប្រាស់ប្រព័ន្ធនេះ។ ក្រសួងអប់រំក៏បានបង្កើត និងកំពុងធ្វើបច្ចុប្បន្នកម្មទិន្នន័យសាលារៀន តាមរយៈកម្មវិធីលើទូរស័ព្ទមួយដែលមានឈ្មោះថា AppSheet និងមានតំណភ្ជាប់ apps.apple.com/kh/app/appsheet/id732548900។
បន្ថែមលើនេះទៀតក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ
អាចស្នើសុំប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) សម្រាប់គ្រឹះស្ថានសិក្សានីមួយៗ ដោយផ្អែកលើតម្រូវការអនុវត្តជាក់ស្តែងផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានរៀបចំតារាងបន្ថែមមួយទៀតដូចមានជូនភ្ជាប់
(តារាងស្ថានភាពទឹកស្អាត និង អនាម័យ និងតារាងបម្រែបម្រួលអាកាសធាតុតាមសាលារៀន) ដើម្បីគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈទាំង អស់អាចបំពេញ និងប្រើប្រាស់ជាឯកសារ ព្រមទាំងជារបាយការណ៍ក្នុងទម្រង់ជា Hard Copyផងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


