ព័ត៌មានជាតិ
រន្ទះបាញ់សម្លាប់ស្ត្រីចំណាស់ម្នាក់ស្លាប់ក្នុងចម្ការដំឡូង
ស្ត្រីវ័យ៥០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតខណៈកំពុងកាប់ដំឡូងក្នុងចម្ការពេលមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរន្ទះ។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើកាលពីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១វេលាម៉ោង៣:៤៥នាទីស្ថិតនៅក្នុងចំណុចក្រុមទី០១ ភូមិវាលវង់ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ស្ត្រីរងគ្រោះមានឈ្មោះ ស្រេង លឿម អាយុ៥០ឆ្នាំ មានទីលំនៅនៅភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពដដែលបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះ(សព)បានមកកាប់ដំឡូងនៅក្នុងចម្ការឋិតនៅក្នុងចំណុចខាងលើ ។ ប៉ុន្មានម៉ោងក្រោយមកក៏មានភ្លៀងធ្លាក់១មេលាយឡំជាមួយផ្គររន្ទះលុះដល់វេលាកើតហេតុស្រាប់តែមានរន្ទះបាញ់ចំបណ្តាឲ្យស្លាប់ភ្លាមៗតែម្តង។ ភ្លាមៗនោះអ្នកកាប់ដំឡូងជាមួយគ្នា ក្នុងនោះក៏មានកូនប្រុសស្ត្រីរងគ្រោះម្នាក់ផង ដោយមិនអស់ចិត្តក៏បាននាំគ្នាយកស្ត្រីរងគ្រោះមកដាក់លើផ្លូវដើម្បីហៅឡានពេទ្យមកជួយសង្គ្រោះ តែពេលទៅដល់គ្រូពេទ្យថាស្ត្រីរងគ្រោះបានស្លាប់ហើយ។
ក្រោយពីគ្រូពេទ្យបានប្រាប់បែបនេះក្រុមគ្រួសារក៏បានដឹកសពទៅលំនៅស្ថានវិញដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សៅ សារិទ្ធ


-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


