ព័ត៌មានជាតិ
យុវជន សិស្សនិស្សិតថា ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាឱកាសក្នុងការស្វែងរកការងារក្នុងក្តីស្រមៃរបស់ពួកគេ
ភ្នំពេញ ៖ យុវជន សិស្សនិស្សិតដែលចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ លើកឡើងថា ពិព័រណ៍ការងារថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាឱកាសមាស និងជាស្ពានចម្លងអនាគតសម្រាប់យុវជន សិស្សនិស្សិត សាធារណជន ក្នុងការស្វែងរកការងារធ្វើក្នុងក្តីស្រមៃ ខណៈកម្មវិធីពិព័រណ៍ថ្នាក់ជាតិឆ្នាំ២០២៤នៅពេលនេះបានទាក់ទាញចំណាប់អារម្មណ៍ យុវជន សិស្សនិស្សិតរាប់ពាន់នាក់មកទស្សនាត្រឹមថ្ងៃទីមួយ។

យុវតី ទេព ដារ៉ាលីដា ជានិស្សិតរៀនជំនាញធនាគារ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺជាកម្មវិធីដែលខ្លួនមានចំណាប់អារម្មណ៍ខ្លាំងបំផុត ពីព្រោះពិព័រណ៍រយៈពេលពីរថ្ងៃមួយនេះ បាននាំមកនូវឱកាសការងារច្រើនកន្លែង ដែលខ្លួនរំពឹងរង់ចាំជាយូរមកហើយ ដើម្បីមានឱកាសក្នុងការដាក់ពាក្យធ្វើការនៅបណ្តាក្រុមហ៊ុនឯកជននានាដែលខ្លួនពេញចិត្ត។

យុវតីរូបនេះបន្ថែមថា ខ្លួនបានដាក់ពាក្យសុំចូលបម្រើការងារនៅធនាគារ LOLC ហើយក្រុមហ៊ុនបានសម្ភាសន៍រូបគេភ្លាមៗនៅនឹងកន្លែងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បន្ទាប់ពីបានដាក់ពាក្យត្រឹមតែរយៈពេលមិនប៉ុន្មាននាទីផង។ យុវតីថារូបនេះថា ការដាក់ប្រវត្តិរូបសុំចូលបម្រើការងារ ហើយត្រូវបានសម្ភាសន៍ភ្លាមៗពីសំណាក់ក្រុមហ៊ុនឯកជន គឺមានអត្ថប្រយោជន៍ណាស់សម្រាប់យុវជន និងសិស្សនិស្សិត ពីព្រោះការធ្វើបែបនេះគឺផ្តល់ភាពងាយស្រួល ចំណាយពេលតិច ដោយមិនចាំបាច់ដាក់ពាក្យនៅក្រុមហ៊ុនផ្ទាល់។
ដូចគ្នានេះដែរ យុវតី ប៊ន់ ស្រីពេជ្រ ជានិស្សិតមកពីសកលវិទ្យាល័យធនធានមនុស្ស ក៏បានលើកឡើងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺជាកម្មវិធីមួយដែលធ្វើឱ្យខ្លួន អាចស្វែងរកឱកាសការងារដែលខ្លួនស្រមៃ ហើយស្របតាមជំនាញសិក្សានៅមហាវិទ្យាល័យ ខណៈមានស្តង់ប្រកាសពីឱកាសការងារជាច្រើនកន្លែងពីសំណាក់ក្រុមហ៊ុនឯកជននៅពេលនេះ។

សម្រាប់ថ្ងៃនេះដែរ យុវតីរូបនេះបានដាក់ប្រវត្តិរូបធ្វើការនៅធនាគារ ABA ខណៈក្រុមហ៊ុនក៏បានធ្វើការសម្ភាសន៍ភ្លាមៗបន្ទាប់ពីដាក់ពាក្យនៅនឹងកន្លែងផងដែរ។

ដោយឡែក យុវតី ម៉េងហាក់ លក្ខិណា ដែលជានិស្សិតមកពីសកលវិទ្យាល័យ CUS បានវាយតម្លៃខ្ពស់លើពិព័រណ៍ការងារ និងផលិតភាពជាតិ២០២៤នេះ ហើយថាកម្មវិធីនេះគឺជាស្ពានចម្លង និងជាឱកាសមាសសម្រាប់យុវជន សិស្សនិស្សិត សាធារណជន ដែលកំពុងរៀន និងបញ្ចប់នៅមហាវិទ្យាល័យ ក្នុងការស្វែងរកឱកាសការងារដ៏សមស្របមួយសម្រាប់ខ្លួន ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ ពីព្រោះពិព័រណ៍ការងារបាននាំមកនូវឱកាសការងារជាច្រើនម៉ឺនកន្លែង ពីសំណាក់ក្រុមហ៊ុនឯកជនជារៀងរាល់ឆ្នាំ។

យុវតីរូបនេះសង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍ការងារ និងផលិតភាពជាតិ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ ហើយនឹងក្លាយទៅជាដៃគូ និងជាអ្នកប្រឹក្សាដ៏ល្អមួយសម្រាប់យុវជន សិសនិស្សិត សាធារណជននៅកម្ពុជា ក្នុងការស្វែងរកការងារធ្វើ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ កំពុងតែដំណើរការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ។ បន្ថែមពីការរៀបចំនៅទីតាំងកោះពេជ្រផ្ទាល់ ពិព័រណ៍ការងារនេះក៏ត្រូវបានរៀបចំជា online ក្នុងពេលជាមួយគ្នានេះផងដែរ តាមរយៈគេហទំព័រ ww.careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យយុវជនរបស់យើង ដែលកំពុងរស់នៅនៅតាមបណ្តាខេត្តផ្សេងៗក៏អាចទទួលបាននូវឱកាសដូចគ្នាក្នុងការដាក់ពាក្យស្នើសុំធ្វើការ និងធ្វើការសម្ភាសជាមួយនឹងសហគ្រាស ក្រុមហ៊ុនដែលកំពុងមានតម្រូវការងារនៅក្នុងពិព័រណ៍ការងារនេះ ដូចយុវជនដែលមកផ្ទាល់ផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286៕




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


