Connect with us

ព័ត៌មានជាតិ

ដើម​ខែមីនា​ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខេត្តតាកែវ ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង​១០​នាក់​យកមក​ធ្វើ​ចត្តាឡីស័ក

បានផុស

នៅ

តាកែវ ៖ ដើម​ខែមីនា ឆ្នាំ​២០២១ នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តតាកែវ បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន​ជាង​១០​នាក់ ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​ឯ​ទី​រួម​ខេត្តតាកែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់​ខ្លួន​លើ​ក​ទី​១ ​ធ្វើ​ឡើ​ង​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២១ ដោយ​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស ចំ​ពេល​ដែល​ជនជាតិ​ចិន​បាន​ព្យាយាម​គេច​ចេញពី​តំបន់​ប្រជុំជន​កោះធំ ដែល​មាន​គ្នា​០៩​នាក់​កំពុង​ស្ពាយ​កាបូប​ដើរ​នៅលើ​ផ្លូវ​លេខ​១២៩ ស្ថិតនៅ​ភូមិ​ជំនីក ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

ករណី​នេះ​ដែរ ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ​ស្រុក​ព្រៃកប្បាស បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​០៩​នាក់​នេះ គឺ​បន្ទាប់ពី​មានការ​រាយ​ការ​ពី​ប្រជាពលរដ្ឋ​ថា ឃើញ​ជន​ជាតិចិន​មួយ​ក្រុម​មាន​ស្ពាយ​កាបូប​បាន​ដើរ លើផ្លូវ​លេខ ១២៩ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ក្រោយ​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​០៩​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរ​បាល​ស្រុក​ព្រៃកប្បាស បាន​ធ្វើ​ការ​ជូនដំណឹង​ដល់​មន្ត្រី​សុខាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត នឹង​បាន​បញ្ជូន​ជនជាតិ​ចិន​ទាំង​៩​នាក់​នោះ មក​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​តាកែវ​។

ដោយឡែក​១​ករណី​ផ្សេងទៀត​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ សមត្ថកិច្ច​តំបន់ ប្រតិបត្តិការ សឹក​រង​តាកែវ បាន​ចាត់ តាំង​កម្លាំង​ដើ​រ​ល្បាត​តាម​ព្រំដែន កម្ពុជា -​វៀតណាម ក្នុងភូមិ​សាស្ត្រ​កងអនុសេនាធំ​ទី​២ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦០៣ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​០៦​នាក់​បន្ថែម​ទៀត មាន​ប្រុស ០៥​នាក់​និង​ស្រី ០១​នាក់ ដែល​កំពុង​លួច​ឆ្លង​ព្រំដែន​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា តាម​ចំណុច​ចន្លោះ​បង្គោល​លេខ ២៦៧-២៦៨ ស្ថិតនៅ​ភូមិ​សង្កែ​ជួរ ឃុំ​ជ័យ​ជោគ ស្រុក​បូរី​ជលសារ ខេត្តតាកែវ និង​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​៧Day ស្ថិតក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ។

បច្ចុប្បន្ន​មាន​ជនជាតិ​ចិន​១៥​នាក់ ​កំពុង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ពីរ​ផ្សេងគ្នា ​ក្នុង​ក្រុង​ដូន​កែវ តែ​យ៉ាងណាក៏ដោយ​នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​អាជ្ញាធរ​ពាកព័ន្ធ​ទៅ​លើ​លទ្ធផល​តេស្ត​វិជ្ជមាន​ឬ​អវិជ្ជមាន​ជំងឺ​កូ​វីត​១៩​នោះ​នៅ​ឡើយ​ទេ​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម