ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅខ្នាតធំប្រចាំឆ្នាំ នៅផ្សាររុងរឿង កំពុងទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ មនុស្សជាច្រើនបានមកចូលរួមទស្សនាពិព័រណ៍សៀវភៅខ្នាតធំប្រចាំឆ្នាំ BIG BAD WOLF ដែលបានដាក់តាំងសៀវភៅជាភាសាខ្មែរ និងអង់គ្លេសរាប់សែនក្បាល។

ពិព័រណ៍សៀវភៅខ្នាតធំប្រចាំនេះ រៀបចំឡើងនៅផ្សាររុងរឿង ស្ថិតនៅខណ្ឌជ្រោយចង្វា ដោយមានការដាក់តាំងសៀវភៅរាប់សែនក្បាលសម្រាប់ជ្រើសរើស និងមានការលក់បញ្ចុះតម្លៃពិសេសរហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងពិព័រណ៍នេះដែរ មានភ្ញៀវជាតិ និងអរន្តជាតិជាច្រើនបានមកចូលរួមទស្សនា ហើយបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះការដាក់តាំងសៀវភៅខ្នាតធំប្រចាំឆ្នាំនេះ ព្រោះមានតម្លៃសមរម្យ និងមានច្រើនជម្រើស។

និស្សិតពេទ្យឆ្នាំទី៤ ឈ្មោះ វណ្ណដា បានលើកឡើងថា ការតាំងពិព័រណ៍សៀវភៅខ្នាតធំនេះ ពិតជាល្អមែនទែន ព្រោះមានសៀវភៅជាច្រើនប្រភេទងាយស្រួលស្វែងរក ដែលខ្លួនពេញចិត្ត និងមានតម្លៃសមរម្យ។ និស្សិតរូបនេះ ក៏បានលើកទឹកចិត្តឱ្យយុវជនបង្កើតទម្លាប់អានសៀវភៅ និងចូលរួមអានសៀវភៅឱ្យបានច្រើន ដើម្បីកើនចំណេះ។
ចំណែក យុវតី សុី សៀវមុី រៀនថ្នាក់ទី១១ នៅវិទ្យាយល័យមួយ ក្នុងរាជធានីភ្នំពេញ ក៏បានបង្ហាញពីអាម្មណ៍សប្បាយរីករាយ និងរំភើបនៅពេលដែលបានឃើញសៀវភៅជាច្រើនក្បាលបានដាក់តាំង និងលក់បញ្ចុះតម្លៃថែមទៀត។ បើទោះបីជាធ្វើដំណើរផ្លូវឆ្ងាយបន្តិចមែន ប៉ុន្តែយុវតីរូបនេះ មិនស្ទាក់ស្ទើនៅក្នុងការមកចូលរួមពិព័រណ៍សៀវភៅខ្នាតធំនេះ ដើម្បីស្វែងរកសៀវភៅដែលខ្លួនស្រលាញ់។

បន្ថែមពីនេះ យុវតី សុី សៀវមុី ក៏ចង់ឱ្យមានការតាំងពិព័រណ៍សៀវភៅឱ្យបានញឹកញាប់ ដើម្បីផ្តល់ឱកាសដល់អ្នកដែលចូលចិត្តអានសៀវភៅ ងាយស្រួលក្នុងការស្វែងរកសៀវភៅដែលខ្លួនពេញចិត្ត និងមានតម្លៃសមរម្យ៕
អត្ថបទ៖ គេន ម៉ាលិះ
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


