Connect with us

ព័ត៌មានជាតិ

ប្រទីបតំណាងស្ថាប័នរដ្ឋជាច្រើនបានដំឡើងជិតរួចរាល់ដើម្បីត្រៀមបណ្តែតក្នុងពិធីបុណ្យអុំទូក

បានផុស

នៅ

ប្រទីបតំណាងក្រសួង ស្ថាប័ន្ថរដ្ឋជាច្រើនបាននិងកំពុងដំឡើងជិតរួចរាល់ស្ថាពរហើយ ដើម្បីត្រៀមបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ព្រហស្បតិ៍កក្កដា អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកដំឡើងប្រទីបក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងថា ប្រទីប បានដំឡើងជិតរួចរាល់ស្ថាពរហើយ ពោលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដោយក្នុងការដំឡើងប្រទីបមួយ ត្រូវប្រើពេលវេលាជិត១ខែ និងប្រើប្រាស់កម្លាំងមនុស្សប្រមាណ៤០នាក់។

លោកបន្ថែមថាប្រទីបឆ្នាំនេះ មានការកើនឡើងជាឆ្នាំកន្លងទៅ ដែលអាចចូលរួមក្នុងការបណ្តែតជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ។

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹកនៃប្រាសាទអង្គរ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម