ព័ត៌មានជាតិ
គាស់ផ្ទះលួចទ្រព្យសម្បត្តិជាង៤ម៉ឺនដុល្លារកាលពីថ្ងៃចូលឆ្នាំចិនត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋសរុបជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ត្រូវកម្លាំងសមត្ថកិច្ចជំនាញ បង្ក្រាបបានហើយ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ ដួង តារា ហៅ អាខ្វៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរកម្មករធ្វើទុយយោទឹក។ ២-ឈ្មោះ ហេង គឹម លាង ហៅ ជី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរបុគ្គលិកហាងចិន ។ វត្ថុតាងចាប់យកមាន កន្ត្រៃធំ១, តួណឺវីស៧, ដង្កាប់២, សោទីប៣, ញញួរ១, ម្សៅក្រាមសថ្លា៣កញ្ចប់តូច, ដបជក់ថ្នាំញៀន១ និងដែកកេះ១។ និងទី៣-ឈ្មោះ ចាន់ តួ ហៅអាម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មុខរបរដឹកអីវ៉ាន់អនឡាញ ដកហូតម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូចសង្ស័យជាសារធាតុញៀន ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានយកទ្រព្យសម្បត្តិដែលលួចបានមានដូចជា គ្រឿងអលង្ការពេជ្រ និងម៉ូតូ យកទៅលក់ចែកគ្នាស៊ីចាយអស់ហើយ មុនពេលសមត្ថកិច្ចបង្ក្រាបបាន គឺយកទៅលេងល្បែង និងជក់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

គួរំលឹកថា កាលពីវេលាម៉ោង០៣៖១៩នាទីទាបភ្លឺ ចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ មានករណីជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចផ្ទះលេខ50B ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន បាត់ទ្រព្យសម្បត្តិដូចជា គ្រឿងអលង្ការពេជ្រ និងម៉ូតូ ដែលសរុបជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ៕
អត្ថបទ ៖ សុខុម



-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


